ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានឆ្លើយតបម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើង សាកល្បងអាវុធនុយក្លេអ៊ែរ (មានវីដេអូ)
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បាននិយាយថា នឹងមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងពិភពលោក ប្រសិនបើកូរ៉េខាងជើង ធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ។
លោកស្រី Sherman បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារទី០៧ខែមិថុនា បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Cho Hyun-dong ក្នុងទីក្រុង សេអ៊ូល ថា “ការសាកល្បងនុយក្លេអ៊ែរណាមួយ នឹងបំពានទាំងស្រុងលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយនឹងមានការឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់ ចំពោះការសាកល្បងបែបនេះ”។
លោកស្រី Sherman បន្ថែមថា “ពិភពលោកទាំងមូល នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់។ យើងបានត្រៀមខ្លួនរួចហើយ”។
មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ឆាប់ៗនេះប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលក្នុងចំនួនមិនធ្លាប់មានពីមុនមកនៅឆ្នាំនេះ នឹងសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក។
កាលពីថ្ងៃចន្ទ កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលចំនួន៨គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូង ពោលគឺមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ច្រើនគ្រាប់។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល លោកស្រី Sherman បានបញ្ជាក់ជាថ្មីថា រដ្ឋបាលអាមេរិកនៅតែបើកចំហចំពោះកិច្ចចរចាស្តីពីបញ្ហាកូរ៉េ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវជាប់គាំងចាប់តាំងពីការដួលរលំនៃកិច្ចប្រជុំកំពូលកម្រិតខ្ពស់រវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ ២០១៩៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ក្ដៅៗ កូរ៉េខាងត្បូង និងអាមេរិក បាញ់មីស៊ីល ៨ គ្រាប់ ឌឺ កូរ៉េខាងជើង វិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


