ព័ត៌មានអន្ដរជាតិ
ក្ដៅៗ កូរ៉េខាងត្បូង និងអាមេរិក បាញ់មីស៊ីល ៨ គ្រាប់ ឌឺ កូរ៉េខាងជើង វិញ (មានវីដេអូ)
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបាញ់មីស៊ីលចំនួន ៨ គ្រាប់វិញឆ្ពោះទៅកាន់សមុទ្រជប៉ុន ក្នុងគោលបំណងឌឺដងប្រទេសកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ ។

ការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីសរុបចំនួន ៨ គ្រាប់ពីទីតាំងចំនួន ៤ រួមទាំងពីតំបន់ Sunan ក្បែរទីក្រុងព្យុងយ៉ាង ឆ្ពោះទៅសមុទ្រខាងកើតក្នុងរយៈពេលជាង ៣០ នាទីប៉ុណ្ណោះ ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបាននិយាយថា កងកម្លាំងយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបាញ់បង្ហោះកាំជ្រួចមីស៊ីល ATACMS ចំនួន ៨ គ្រាប់ដូចគ្នាក្នុងរយៈពេល ១០ នាទី ពីម៉ោង ៤ និង ៤៥ នាទីព្រឹកថ្ងៃចន្ទនេះ ។

Yonhap បានរាយការណ៍ទៀតថា កូរ៉េខាងត្បូងបានបាញ់កាំជ្រួចមីស៊ីលចំនួន ៧ គ្រាប់ ហើយមួយគ្រាប់ទៀតបាញ់ដោយកងកម្លាំងអាមេរិក ខណៈការបាញ់មីស៊ីលរួមគ្នានេះបានបង្ហាញពីសមត្ថភាព និងឥរិយាបថសំដៅទៅលើប្រភពដើមនៃការបង្កហេតុរបស់កងកម្លាំងសត្រូវ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា កូរ៉េខាងជើងអាចនឹងធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួននាពេលខាងមុខ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មួយភ្លែត កូរ៉េខាងជើង បាញ់មីស៊ីល ៨ គ្រាប់ចូលសមុទ្រខាងកើត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


