Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន កូរ៉េខាងជើង ជាង ៨០០ គ្រួសារកំពុងរងគ្រោះពីការផ្ទុះជំងឺឆ្លងថ្មី

បានផុស

នៅ

កាសែត Rodong Sinmun បានចេញសេចក្ដីរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រជាជនកូរ៉េខាងជើងជាង ៨០០ គ្រួសារបានរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតថ្មីពាក់ព័ន្ធនឹងពោះវៀននៅភាគនិរតីរបស់ប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើងបានរាយការណ៍ទៀតថា កូរ៉េខាងជើងចាត់ទុកវាជាជំងឺគ្រុនពោះវៀន ឬអាសន្នរោគ ខណៈគ្រួសារដែលរងផលប៉ះពាល់កំពុងរស់នៅក្នុងតំបន់មួយចំនួននៃខេត្ត South Hwanghae រួមទាំងទីក្រុង Haeju ផងដែរ ។

ចំណែកទីភ្នាក់ងារសារព័ត៌មាន Yonhap ក៏បានរាយការណ៍ផងដែរថា មន្ត្រីគណបក្សឈានមុខគេ រួមទាំងប្អូនស្រីរបស់មេដឹកនាំ គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង បានប្រញាប់ប្រញាលបញ្ជូនថ្នាំព្យាបាលទៅកាន់គ្រួសារនៅតំបន់រងគ្រោះ ។

ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា សមាជិកគ្រួសារនៅក្នុងតំបន់រងគ្រោះក៏បានទទួលកញ្ចប់ថ្នាំដែលរៀបចំដោយក្រុមគ្រួសាររបស់លោក គីម ជុងអ៊ុន រួចហើយផងដែរ និងបាននិយាយអរគុណទាំងទឹកភ្នែកដល់មេដឹកនាំរូបនេះសម្រាប់ការយកចិត្តទុកដាក់ និងផ្ដល់សេចក្ដីស្រលាញ់សម្រាប់ប្រជាជនរបស់ខ្លួន ។

គួរបញ្ជាក់ថា សេចក្តី​រាយការណ៍​ពី​ការ​ផ្ទុះ​ជំងឺ​ថ្មី​នេះបានកើត​មាន​ឡើង ស្រប​ពេល​កូរ៉េ​ខាង​ជើង​​ក៏កំពុងតែ​ប្រយុទ្ធ​នឹងជំងឺឆ្លង​កូវីដ ១៩ ​ដែលបង្ខំ​ឲ្យ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​កាល​ពី​ខែ​មុន​ ចំពេល​​មាន​ការ​ព្រួយ​បារម្ភ​ពី​កង្វះ​វ៉ាក់សាំង និង​បរិក្ខា​ពេទ្យជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងចំនួនម៉ាសដែល កូរ៉េខាងជើង ទិញប្រើ តាំងពីផ្ទុះកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម