ព័ត៌មានអន្ដរជាតិ
អូមីក្រុង ក្លាយពូជថ្មី ២ប្រភេទ កំពុងជំរុញឲ្យករណីឆ្លងកូវីដនៅអង់គ្លេស ហក់ឡើងវិញ
ពូជថ្មីដែលរីករាលដាលលឿនជាងមុនចំនួនពីរប្រភេទ ក្លាយពី អូមីក្រុង កំពុងរាលដាលនៅចក្រភពអង់គ្លេស និងជំរុញឲ្យករណីឆ្លងកើនឡើងវិញ។

តួលេខពីការិយាល័យស្ថិតិជាតិ (ONS) បានប៉ាន់ប្រមាណថា ប្រជាជនអង់គ្លេស ១.៤លាននាក់ បានឆ្លងជំងឺកាលពីសប្តាហ៍មុនពោលគឺស្មើនឹងប្រហែលម្នាក់ ក្នុងចំណោម ៥០នាក់។ តួលេខនេះកើនឡើង ៤៣ភាគរយពី ៩៩០ ០០០ករណី កាលពីសប្តាហ៍មុន និងជាករណីកើនឡើងខ្ពស់បំផុតសម្រាប់រយៈពេលប្រាំមួយខែមកនេះ។

សាស្ត្រាចារ្យ Christina Pagel មកពីសាកលវិទ្យាល័យ University College London បាននិយាយថា “ទិន្នន័យ ONS ចុងក្រោយបំផុត បានបញ្ជាក់ពីការចាប់ផ្តើមនៃរលកឆ្លងថ្មី នៅក្នុងប្រទេសអង់គ្លេស”។ ប៉ុន្តែប្រធានសុខាភិបាលមានជំនឿថា ចំនួនអ្នកជំងឺនៅមន្ទីរពេទ្យ នឹងមានកម្រិតទាបជាងរលកមុនៗ ដោយសារតែភាពស៊ាំរីករាលដាល។

គួរបញ្ជាក់ថា ការកើនឡើងករណីឆ្លងថ្មីនេះ កំពុងត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួនអូមីក្រុង ក្លាយពូជថ្មីប្រភេទ BA.4 និង BA.5។ ពូជថ្មីទាំង២នេះ ត្រូវបានគេគិតថា ឆ្លងខ្លាំងជាងប្រភេទដើម ហើយឥឡូវ រួមចំណែកប្រហែលពាក់កណ្តាលនៃករណីឆ្លងសរុបនៅចក្រភពអង់គ្លេស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Sun
ចុចអាន៖ អង់គ្លេស ព្រមានឲ្យមាតាបិតាប្រុងប្រយ័ត្ន ខណៈកុមារកាន់តែច្រើន កើតជំងឺរលាកថ្លើមអាថ៌កំបាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


