ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយចូលទីក្រុងសំខាន់នៅភាគខាងកើត អ៊ុយក្រែន ដោយជោគជ័យ (មានវីដេអូ)
ប្រទេសរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិមួយ នៅជិតទីក្រុងឧស្សាហកម្ម Severodonetsk របស់ប្រទេសអ៊ុយក្រែន ដែលជាគោលដៅសំខាន់ក្នុងយុទ្ធនាការរបស់ទីក្រុងមូស្គូ ដើម្បីគ្រប់គ្រងភាគខាងកើតប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានឈ្នះនៅភូមិ Metyolkine ដែលមានប្រជាជនតិចជាង៨០០នាក់ មុនពេលសង្រ្គាមចាប់ផ្តើម ខណៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា យុទ្ធជនអ៊ុយក្រែនជាច្រើននាក់ បានចុះចាញ់នៅទីនោះ។
ស្របពេលជាមួយគ្នានោះដែរ យោធាអ៊ុយក្រែនទទួលស្គាល់ថា រុស្ស៊ីបានទទួលជោគជ័យនៅក្នុងតំបន់ដែលមានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Severodonetsk។

បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានី កៀវ នៅពេលសង្រ្គាមផ្ទុះឡើងដំបូង កងកម្លាំងរុស្ស៊ីបានផ្តោតលើការព្យាយាមគ្រប់គ្រងទាំងស្រុងនៃសាធារណរដ្ឋ Luhansk និង Donetsk នៃតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។
ផ្នែកខ្លះនៃតំបន់ Donbas ត្រូវបានកាន់កាប់ដោយក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីរួចទៅហើយ មុនការលុកលុយថ្ងៃទី២៤ខែកុម្ភៈ។

កាលពីថ្ងៃអាទិត្យទី១៩ខែមិថុនា ទីក្រុងមូស្គូបានអះអាងថា ការវាយលុករបស់ខ្លួនដើម្បីឈ្នះនៅ Severdonetsk កំពុងដំណើរការដោយជោគជ័យ។
តាមសម្តីអភិបាលក្រុង Luhansk លោក Serhiy Haidai ប្រាប់ទូរទស្សន៍អ៊ុយក្រែន, ការប្រយុទ្ធគ្នាបានធ្វើឲ្យការជម្លៀសមនុស្សចេញពីទីក្រុងមិនអាចទៅរួច ប៉ុន្តែថា ការអះអាងរបស់រុស្ស៊ីដែលថាពួកគេគ្រប់គ្រងទីក្រុងទាំងស្រុង គឺជាការកុហក។ ពួកគេគ្រប់គ្រងតែផ្នែកសំខាន់នៃក្រុងប៉ុណ្ណោះ មិនមែនក្រុងទាំងមូលទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ លោក ពូទីន ថា អាមេរិក កំពុងតាំងខ្លួនជាអ្នកគ្រប់គ្រងផែនដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


