ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ជាឲ្យកងទ័ពរបស់ខ្លួន ដកថយពីទីក្រុង Severodonetsk
យោងតាមមន្ត្រីប្រចាំតំបន់បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន ត្រូវបានបញ្ជាឲ្យដកថយចេញពីទីក្រុង Severodonetsk។
ទីក្រុងភាគខាងកើតមួយនេះ បានស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែកអស់រយៈពេលជាច្រើនសប្តាហ៍ ខណៈកងកម្លាំងរុស្ស៊ីព្យាយាមគ្រប់គ្រងតំបន់ទាំងស្រុង។
ការដកថយរបស់អ៊ុយក្រែន នឹងជារឿងសំខាន់ ព្រោះវានឹងទុកឲ្យតំបន់ Luhansk ទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី លើកលែងតែទីក្រុង Lysychansk ប៉ុណ្ណោះ។
Luhansk គឺជាតំបន់និយាយភាសារុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន ហើយជាអាទិភាពសំខាន់សម្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
ស្ពានទាំងអស់ តភ្ជាប់ទៅកាន់ទីក្រុង Severodonetsk ត្រូវបានបំផ្លាញដោយទាហានរុស្ស៊ី ខណៈពួកគេព្យាយាមកាត់ផ្តាច់ពីទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែន។
ប្រមុខតំបន់ Luhansk លោក Serhiy Haidai បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា “ការបន្តនៅក្នុងមុខតំណែងដែលត្រូវបានគេបាញ់ផ្លោងមិនឈប់ឈរ អស់រយៈពេលជាច្រើនខែមកហើយនោះ គឺមិនសមហេតុផលទេ។ កងកម្លាំងអ៊ុយក្រែន បានទទួលបញ្ជាឲ្យដកថយទៅទីតាំងថ្មី និងបន្តប្រតិបត្តិការរបស់ពួកគេពីទីនោះ”។
លោកបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទាំងមូលរបស់ទីក្រុង ត្រូវបានបំផ្លាញទាំងស្រុង ដោយផ្ទះជាង ៩០% ត្រូវរងការបាញ់ផ្លោង និង ៨០% ក្នុងចំណោមនោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ជនស៊ីវិលរាប់រយនាក់ ត្រូវបានគេគិតថា នៅតែជាប់នៅក្នុងទីក្រុង Severodonetsk ខណៈមនុស្សជាច្រើនកំពុងស្វែងរកទីជំរកនៅក្នុងរោងចក្រគីមី Azot។ មុនសង្រ្គាម ទីក្រុងនេះ មានប្រជាជនប្រហែល ១០០ ០០០ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ធ្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី ស្លាប់មនុស្សច្រើននាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


