ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី ស្លាប់មនុស្សច្រើននាក់
ក្រុមការងារជាច្រើននាក់បានស្លាប់ នៅពេលយន្តហោះដឹកជញ្ជូនមួយគ្រឿង ធ្លាក់នៅព្រឹកថ្ងៃសុក្រទី២៤ខែមិថុនានេះ នៅជិតទីក្រុង Ryazan របស់រុស្ស៊ី មានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងមូស្គូ។

រូបភាពនិងវីដេអូលើបណ្តាញសង្គមបានបង្ហាញថា យន្តហោះនោះជាប្រភេទ Ilyushin Il-76 ហើយក្រោយមកក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា វាគឺជាយន្តហោះយោធា។
ក្រសួងនិយាយថា “ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ដោយគ្មានដឹកសម្ភារ ម៉ាស៊ីនយន្តហោះបានដំណើរការខុសប្រក្រតី ជាហេតុបង្ខំឲ្យអាកាសយានិកធ្វើការចុះចតជាបន្ទាន់ ហើយយន្តហោះក៏ជួបគ្រោះថ្នាក់តែម្តង”។

ទោះបីជាយ៉ាងណាក៏ដោយ យោធាមិនទាន់បញ្ជាក់ចំនួនជនរងគ្រោះនៅឡើយទេ ប៉ុន្តែរបាយការណ៍ដំបូងបង្ហាញថា មានមនុស្ស ៩ ឬ ១០នាក់ស្ថិតនៅក្នុងយន្តហោះ។
ស្របពេលជាមួយគ្នានោះដែរ ឆានែលតេឡេក្រាម Baza និង 112 បានរាយការណ៍ថា ម៉ាស៊ីនមួយ របស់យន្តហោះបានឆាបឆេះ មុនពេលព្យាយាមចុះចតជាបន្ទាន់។

ក៏មិនមានរបាយការណ៍អំពីអ្នករបួស ឬការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនៅលើដីដែរ ដោយសារតែយន្តហោះទំនងជាធ្លាក់ចូលក្នុងវាលស្រែក្បែរផ្លូវល្បឿនលឿន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្សី បញ្ចេញវីដេអូ យន្តហោះ Sukhoi Su-24M ទម្លាក់គ្រាប់បែកលើ កងកម្លាំងអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


