ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន សម្រេចឈប់ព្យាយាមចូល ណាតូ
អ៊ុយក្រែនបានទទួលស្គាល់ថា សមាជិកភាពរបស់អង្គការណាតូរបស់ខ្លួនកំពុងស្ថិតនៅក្រៅតុពិចារណា ហើយខ្លួននឹងមិនចាត់វិធានការបន្ថែមទៀតក្នុងការចូលរួមសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការលើកឡើងរបស់លោក Igor Zhovkva ទីប្រឹក្សាប្រធានាធិបតី Volodymyr Zelensky បានប្រាប់កាសែត Financial Times កាលពីថ្ងៃសៅរ៍។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុង កៀវ ចង់ក្លាយជាផ្នែកមួយក្នុងគោលនយោបាយរបស់ អង្គការណាតូ។
ដោយឡែក មេដឹកនាំអង្គការណាតូគ្រោងនឹងជួបប្រជុំគ្នានៅរដ្ឋធានីម៉ាឌ្រីដរបស់អេស្ប៉ាញនៅសប្តាហ៍ក្រោយ ហើយក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចប្រជុំ និងការពិគ្រោះយោបល់ សម្ព័ន្ធភាពនឹងបង្ហាញពីគោលគំនិតយុទ្ធសាស្ត្ររបស់ខ្លួន ដែលជាឯកសារដែលបង្ហាញពីបេសកកម្ម និងជំហររបស់សម្ព័ន្ធភាពចំពោះប្រទេសមិនមែនសមាជិក រួមទាំងប្រទេសចិន និងរុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ អឺរ៉ុប និងណាតូកំពុងប្រមូលផ្ដុំប្រទេសសម្ព័ន្ធមិត្តធ្វើសង្គ្រាមជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


