ព័ត៌មានអន្ដរជាតិ
អឺរ៉ុប និងណាតូកំពុងប្រមូលផ្ដុំប្រទេសសម្ព័ន្ធមិត្តធ្វើសង្គ្រាមជាមួយ រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុប និងអង្គការណាតូកំពុងប្រមូលផ្តុំប្រទេសសម្ព័ន្ធមិត្តធ្វើសង្គ្រាមជាមួយទីក្រុងមូស្គូ បន្ទាប់ពីការផ្តល់ឋានៈបេក្ខភាពសហភាពអឺរ៉ុបដល់អ៊ុយក្រែន និងម៉ុលដូវី ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាគូ បន្ទាប់ពីជំនួបជាមួយសមភាគីអាស៊ែបៃហ្សង់លោក Jeyhun Bayramov, លោក Lavrov បាននិយាយថា ស្ថានភាពនេះគឺរំឭកពីហេតុការណ៍មុនសង្គ្រាមលោកលើកទី ២ នៅពេលដែលហ៊ីត្លែរបានបង្រួបបង្រួមប្រទេសអឺរ៉ុបភាគច្រើនដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងសហភាពសូវៀត ។
លោករដ្ឋមន្ត្រីការបរទេសថ្លែងទៀតថា “នៅពេលដែលសង្រ្គាមលោកលើកទី ២ ហៀបនឹងចាប់ផ្តើម ហ៊ីត្លែរបានប្រមូលផ្តុំបណ្តាប្រទេសអ៊ឺរ៉ុបភាគច្រើននៅក្រោមបដារបស់គាត់ ។ ឥឡូវនេះសហភាពអឺរ៉ុប និងណាតូក៏កំពុងធ្វើដូចគ្នានេះ ពោលកំពុងប្រមូលផ្តុំប្រទេសសម្ព័ន្ធមិត្តសម័យទំនើបដូចគ្នាសម្រាប់ការប្រយុទ្ធ ក៏ដូចជាធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយសហព័ន្ធរុស្ស៊ី ហើយយើងក៏នឹងពិនិត្យមើលស្ថានភាពទាំងអស់នេះយ៉ាងយកចិត្តទុកដាក់ផងដែរ” ។

ដោយឡែកនៅពេលសួរអំពីការផ្ដល់ឋានៈបេក្ខភាពសហភាពអឺរ៉ុបដល់អ៊ុយក្រែន និងម៉ុលដូវី លោក Lavrov បាននិយាយថា មិនដូចអង្គការណាតូទេ សហភាពអឺរ៉ុបមិនមែនជាអង្គការយោធាទេ ដូច្នេះសមាជិកភាពនៅក្នុងរចនាសម្ព័ន្ធនេះមិនបង្កការគំរាមកំហែងដល់រុស្ស៊ីឡើយ ។
ជាចុងក្រោយលោក Lavrov ក៏បានកត់សម្គាល់ផងដែរថា ទីក្រុងមូស្គូបាននឹងកំពុងអនុវត្តតាមជំហានរបស់សហភាពអឺរ៉ុប ហើយ “គោលនយោបាយ Russophobic” របស់ប្លុកនឹងរលាយបាត់ក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក Zelensky ឲ្យពិភពលោកដាក់ទណ្ឌកម្ម រុស្ស៊ី ២៤ ម៉ោងក្នុងមួយថ្ងៃ
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


