ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រំលាយសភា ហើយឈានទៅរកការបោះឆ្នោតលើកទី៥ ក្នុងរយៈពេល មិនដល់ ៤ឆ្នាំ
នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនានេះ សភាអ៊ីស្រាអែល បានបោះឆ្នោត រំលាយ និងនាំប្រទេសនេះ ឆ្ពោះទៅរកការបោះឆ្នោតក្នុងខែវិច្ឆិកា ដែលជាការបោះឆ្នោតលើកទីប្រាំ ក្នុងរយៈពេលមិនដល់បួនឆ្នាំផង។

លោក Yair Lapid រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងជាស្ថាបត្យករនៃរដ្ឋាភិបាលចម្រុះ នឹងក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសនេះ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ។ លោកនឹងក្លាយជាបុគ្គលទី១៤ដែលកាន់តំណែងនោះ ដោយទទួលតំណែងពីលោក Naftali Bennett ដែលជានាយករដ្ឋមន្ត្រី កាន់តំណែងខ្លីបំផុតរបស់អ៊ីស្រាអែល។
រដ្ឋាភិបាលបានដួលរលំក្នុងរយៈពេល ត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការបង្កើតឡើងនៅក្នុងចលនាជាប្រវត្តិសាស្ត្រ ដែលនាំឲ្យមេដឹកនាំយូរអង្វែងលោក Benjamin Netanyahu ត្រូវបានបណ្តេញចេញ បន្ទាប់ពីកាន់អំណាចរយៈពេល ១២ ឆ្នាំ។

សំណើសុំរំលាយសភា បានទទួលការគាំទ្រដោយតំណាងរាស្រ្តចំនួន ៩២ រូប ហើយមិនមានអ្នកប្រឆាំងទេ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារយៈពេលច្រើនថ្ងៃដោយក្រុមចម្រុះ និងតំណាងរាស្រ្តគណបក្សប្រឆាំង ជុំវិញកាលបរិច្ឆេទនៃការបោះឆ្នោតថ្មី និងច្បាប់នៅនាទីចុងក្រោយផ្សេងទៀត។
គួរបញ្ជាក់ថា ការបោះឆ្នោតថ្មីនឹងធ្វើឡើងនៅថ្ងៃទី ១ ខែវិច្ឆិកា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Alarabiya
ចុចអាន៖ អ៊ីស្រាអែល រំលាយសភា ខណៈរដ្ឋមន្ត្រីការបរទេស ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


