Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល រំលាយសភា ខណៈរដ្ឋមន្ត្រីការបរទេស ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett និងរដ្ឋមន្ត្រីការបរទេស Yair Lapid បានយល់ព្រមរំលាយសភា ដោយបង្កឲ្យមានការបោះឆ្នោតថ្មី ហើយលោក Lapid នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអ៊ីស្រាអែលបាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ការបោះឆ្នោតនឹងធ្វើឡើងក្នុងសភានៅសប្តាហ៍ក្រោយ បន្ទាប់មក លោក Lapid នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។

កាលពីខែមិថុនាឆ្នាំ ២០២១ លោក Lapid និង Bennett បានបង្កើតសម្ព័ន្ធភាពមួយ បន្ទាប់ពីភាពជាប់គាំងនយោបាយរយៈពេលពីរឆ្នាំ ដោយបញ្ចប់រជ្ជកាលយូរអង្វែងរបស់អតីតនាយករដ្ឋមន្ត្រី Benjamin Netanyahu។

រដ្ឋាភិបាលនៃគណបក្សស្តាំនិយម សេរីនិយម និងមូស្លីមអារ៉ាប់ មានភាពផុយស្រួយចាប់តាំងពីដើមមកម្ល៉េះ។

ជាមួយនឹងសំឡេងភាគច្រើនស្តួចស្តើងនៅក្នុងសភា និងការបែងចែកលើបញ្ហាគោលនយោបាយសំខាន់ៗដូចជាជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងបញ្ហារដ្ឋ និងសាសនា, សម្ព័ន្ធភាពប្រាំបីក្រុមនេះ បានចាប់ផ្តើមប្រេះស្រាំនៅពេលដែលសមាជិកមួយចំនួនតូចបានបោះបង់ចោលក្រុមចម្រុះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNBC

ចុចអាន៖ រដ្ឋាភិបាល​​អ៊ីស្រាអែល​​ជិត​​រលំ​ ក្រោយ​​​ពេល​​ដៃ​​គូ​ចម្រុះ​​ចាក​​ចេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម