ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន រកឃើញ Hard Disk ផ្ទុកទិន្នន័យយោធារុស្ស៊ី ទំហំប្រហែល 100 GB
អ៊ុយក្រែន បានរកឃើញ Hard Disk មួយ ដែលផ្ទុកទិន្នន័យយោធារុស្ស៊ី ទំហំប្រហែល 100 GB។ នេះបើយោងតាមការបញ្ជាក់ពី សេវាព្រំដែនរដ្ឋ។

យោងតាមទីក្រុង កៀវ, Hard Disk ត្រូវបានរកឃើញនៅក្នុងតំបន់ Chernihiv ភាគខាងជើង ប្រទេសអ៊ុយក្រែន ខណៈដែលឆ្មាំព្រំដែនកំពុង “បំពេញភារកិច្ច”។
Hard Disk នេះមានផ្ទុកបញ្ជីបុគ្គលិក និងទិន្នន័យជីវប្រវត្តិជាក់លាក់របស់យោធារុស្ស៊ី ចាប់ពីអង្គភាពកាំភ្លើងធំការពារដែនអាកាស។

វាក៏មានផ្ទុកព័ត៌មានលម្អិតអំពីអាវុធរុស្ស៊ី ក៏ដូចជាទិន្នន័យអំពីសមយុទ្ធយោធាផងដែរ ខណៈឯកសារមួយចំនួន ត្រូវបានគេរាយការណ៍ថា ជាឯកសារសម្ងាត់។
សេវាព្រំដែនរដ្ឋនិយាយថា “ឥឡូវនេះ មន្រ្តីអនុវត្តច្បាប់អ៊ុយក្រែនមាន រូបថត បុគ្គលិកលក្ខណៈ ច្បាប់ចម្លងលិខិតឆ្លងដែន និងឯកសារផ្សេងទៀតរបស់អ្នកលុកលុយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ រុស្ស៊ី ដកទ័ពចេញពីកោះពស់, អ៊ុយក្រែន អបអរជ័យជម្នះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ