Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដកទ័ពចេញពីកោះពស់, អ៊ុយក្រែន អបអរជ័យជម្នះ

បានផុស

នៅ

អ៊ុយក្រែន កំពុងអបអរជ័យជម្នះដ៏សំខាន់មួយ បន្ទាប់ពីទាហានរុស្ស៊ីបានដកចេញពីកោះពស់ ដែលពួកគេបានរឹបអូសបាន នៅថ្ងៃដំបូងនៃការលុកលុយ។

វាអាចជាជ័យជម្នះតូចតាច ប៉ុន្តែរឿងនេះ ជាចំណុចដ៏សំខាន់ ក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ការបោះបង់ចោលកោះពស់ ឬគេស្គាល់នៅអ៊ុយក្រែនថាជាកោះ Zmiinyi ពីសំណាក់កងកម្លាំងរុស្ស៊ី បានកើតឡើង បន្ទាប់ពីមានការទម្លាក់គ្រាប់បែកម្តងហើយម្តងទៀតរយៈពេល៤ខែ។

បន្ទាយនេះ មានចម្ងាយត្រឹមតែ៣៥គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរសមុទ្រអ៊ុយក្រែន ពោលគឺគឺស្ថិតក្នុងរយៈចម្ងាយពេញលេញនៃការបាញ់មីស៊ីល កាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើកពីដីគោក។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីនិយាយថា នេះមិនមែនជាបរាជ័យទេ តែខ្លួនបានដកយោធភូមិរបស់ខ្លួនជា “កាយវិការសុច្ឆន្ទៈ” ប៉ុណ្ណោះ ដើម្បីបង្ហាញថា ខ្លួនមិនបានរារាំងការនាំចេញគ្រាប់ធញ្ញជាតិឡើយ ប៉ុន្តែអ៊ុយក្រែនបានច្រានចោលការអះអាងនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិក ថា ពូទីន នៅតែចង់ដណ្តើមយកទឹកដី អ៊ុយក្រែន ភាគច្រើន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម