ព័ត៌មានអន្ដរជាតិ
សភារុស្ស៊ី បោះឆ្នោតលើកដំបូង លើច្បាប់សេដ្ឋកិច្ចសង្គ្រាម ឲ្យក្រុមហ៊ុន ផ្គត់ផ្គង់ទំនិញដល់យោធា និងឲ្យបុគ្គលិកធ្វើការថែមម៉ោង (មានវីដេអូ)
រដ្ឋាភិបាលរុស្ស៊ី នឹងអាចបង្ខំឲ្យអាជីវកម្មនានា ផ្គត់ផ្គង់ទំនិញដល់យោធា និងឲ្យបុគ្គលិករបស់ពួកគេធ្វើការថែមម៉ោងក្រោមច្បាប់ចំនួនពីរ ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតលើកដំបូងនៅក្នុងសភាកាលពីថ្ងៃអង្គារទី០៥ខែកក្កដា។
វិធានការនេះ នឹងដាក់ឲ្យរុស្ស៊ី ស្ថិតនៅលើគ្រឹះសេដ្ឋកិច្ចសង្រ្គាម ពោលគឺក្នុងរយៈពេលជិត ១៩សប្តាហ៍ នៃការលុកលុយដែលខ្លួនពណ៌នាថាជា “ប្រតិបត្តិការយោធាពិសេស”។
ឧបនាយករដ្ឋមន្ត្រី Yuri Borisov បាននិយាយថា “បន្ទុកលើឧស្សាហកម្មការពារជាតិបានកើនឡើងយ៉ាងខ្លាំង។ ដើម្បីធានាការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវ ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពការងាររបស់ឧស្សាហកម្មយោធា និងឧស្សាហកម្មនានាដែលជាផ្នែកមួយនៃខ្សែសង្វាក់សហប្រតិបត្តិការ”។
យោងតាមលោក Borisov, “បច្ចុប្បន្ន ស្របពេលបណ្តាប្រទេសលោកខាងលិចកំពុងកសាងវត្តមានយោធារបស់ពួកគេនៅតាមព្រំដែនជាមួយរុស្ស៊ី, ការដាក់សម្ពាធទណ្ឌកម្មកាន់តែខ្លាំង និងការបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននោះ សារសំខាន់នៃការអនុម័តសេចក្តីព្រាងច្បាប់នេះ មិនអាចមើលស្រាលបានឡើយ”។
សេចក្តីព្រាងច្បាប់មួយ ក្នុងចំណោមសេចក្តីព្រាងច្បាប់ទាំងពីរ ដែលអនុម័តជាឯកច្ឆ័ន្ទនៅក្នុងបំណកស្រាយលើកដំបូងដោយសភាជាប់ទាបរុស្ស៊ី បាននិយាយថា រដ្ឋអាចដាក់វិធានការសេដ្ឋកិច្ចពិសេស ក្នុងអំឡុងពេលប្រតិបត្តិការយោធា ដោយតម្រូវឲ្យក្រុមហ៊ុននានា ផ្គត់ផ្គង់ទំនិញនិងសេវាកម្មដល់យោធា។
សេចក្តីព្រាងច្បាប់ទីពីរ នឹងធ្វើវិសោធនកម្មក្រមការងារ ដើម្បីផ្តល់សិទ្ធិដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងម៉ោងធ្វើការ និងកំណត់ថ្ងៃធ្វើការនៅក្រុមហ៊ុនដែលបានសន្មត់។ និយោជិត នៃអាជីវកម្មដែលផ្តល់ទំនិញដល់យោធា អាចត្រូវបានបង្ខំឲ្យធ្វើការនៅពេលយប់ ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក និងដោយគ្មានការឈប់សម្រាកប្រចាំឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Borisov និយាយថា តម្រូវការបន្ថែមម៉ោង នឹងមិនត្រូវបានប្រើប្រាស់ក្នុងទ្រង់ទ្រាយធំនោះទេ ហើយនិយោជិត នឹងទទួលបានប្រាក់ឈ្នួលបន្ថែម។
យ៉ាងណាក្តី សេចក្តីព្រាងច្បាប់ទាំងពីរ នៅតែត្រូវឆ្លងកាត់ការពិនិត្យលើកទីពីរ និងទីបី នៅក្នុងសភាជាន់ទាប។ បន្ទាប់មក ត្រូវតែពិនិត្យដោយសភាជាន់ខ្ពស់ និងចុះហត្ថលេខាដោយលោកប្រធានាធិបតី Vladimir Putin ដើម្បីក្លាយជាច្បាប់ពេញលេញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ វិមានក្រឹមឡាំង ព្រមានឆ្លើយតប បន្ទាប់ពី ប៊ុលហ្គារី បណ្តេញអ្នកការទូតរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបំផុត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


