ព័ត៌មានអន្ដរជាតិ
អំពើពុករលួយក្នុងជួរកងទ័ពអ៊ុយក្រែន! ទាហានលក់ជំនួយយោធាលោកខាងលិច ដើម្បីប្រាក់
នាយកការិយាល័យសន្តិសុខសេដ្ឋកិច្ចអ៊ុយក្រែន លោក Vadym Melnyk បាននិយាយកាលពីថ្ងៃអង្គារទី០៥ខែកក្កដាថា មានករណីជាច្រើន ដែលជំនួយមនុស្សធម៌ និងឧបករណ៍យោធាលោកខាងលិច ត្រូវបានលក់នៅក្នុងប្រទេសអ៊ុយក្រែន។

លោក Melnyk បានប្រាប់ទូរទស្សន៍ Ukraina 24 ថា “សូម្បីតែផលិតផលយោធា ក៏ត្រូវបានលក់ដើម្បីប្រាក់ដែរ។ យើងបានរកឃើញការពិតទាំងនេះ”។
មន្ត្រីរូបនេះបានបន្ថែមថា ការិយាល័យកំពុងស៊ើបអង្កេតករណីពាក់ព័ន្ធនឹងជំនួយមនុស្សធម៌ ថ្វីបើវាត្រូវបានលក់ដើម្បីប្រាក់ក៏ដោយ។

សូម្បីតែទាហានស៊ីឈ្នួលអាមេរិកម្នាក់ ដែលបានប្រយុទ្ធដើម្បីអ៊ុយក្រែន និងត្រូវបានចាប់ខ្លួនដោយទាហានរុស្ស៊ីកាលពីខែមុន ក៏បាននិយាយដែរថា គាត់ផ្ទាល់ បានមើលឃើញអំពើពុករលួយនៅក្នុងយោធាអ៊ុយក្រែន។
ព័ត៌មាននេះលេចឡើងស្របពេល ប្រទេសរុស្ស៊ី បានអះអាងថា អាវុធមួយចំនួនដែលលោកខាងលិចបញ្ជូនទៅឲ្យអ៊ុយក្រែន កំពុងធ្លាយទៅដល់ពាសពេញតំបន់មជ្ឈិមបូព៌ា និងធ្លាក់ចូលទៅក្នុងទីផ្សារងងឹត។

ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយថា កន្លងមក អ៊ុយក្រែនបានទទួលទំនិញយោធាជាង ២៨ ០០០តោន ហើយសព្វាវុធរបស់លោកខាងលិចមួយចំនួន កំពុងលេចឡើងនៅមជ្ឈិមបូព៌ា។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតណាមួយ ដើម្បីគាំទ្រការអះអាងរបស់ខ្លួនទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាវុធលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ធ្លាយទៅដល់មជ្ឈិមបូព៌ា ធ្លាក់ចូលទីផ្សារងងឹត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


