ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចេញដំណើរទៅបរទេសជាលើកទី២ ចាប់តាំងពីការវាយលុក អ៊ុយក្រែន
វិមានក្រឹមឡាំងបានប្រកាសកាលពីថ្ងៃអង្គារទី១២ខែកក្កដាថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើដំណើរទៅកាន់រដ្ឋធានី តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី១៩ខែកក្កដា សម្រាប់កិច្ចប្រជុំកំពូលសន្តិភាពស៊ីរី ជាមួយសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan។
នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកពូទីន ទៅបរទេស ចាប់តាំងពីរុស្ស៊ីបើកការលុកលុយអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈខណៈដំណើរទស្សនកិច្ចលើកទីមួយរបស់លោក គឺនៅប្រទេសអតីតសហភាពសូវៀត តាហ្ស៊ីគីស្ថាន កាលពីចុងខែមិថុនា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ី តួកគី និងអ៊ីរ៉ង់ បាននិងកំពុងរៀបចំកិច្ចពិភាក្សាស្តីពីស៊ីរី ជាផ្នែកមួយនៃអ្វីដែលគេហៅថា “ដំណើរការសន្តិភាព Astana” ដើម្បីបញ្ចប់ជម្លោះជាង ១១ ឆ្នាំនៅក្នុងប្រទេសមជ្ឈិមបូព៌ា។
វិមានក្រឹមឡាំង និយាយថា លោកពូទីន ក៏នឹងជួបពិភាក្សាដាច់ដោយឡែកជាមួយលោក Erdogan នៅទីក្រុង តេហេរ៉ង់ ផងដែរ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលដែលអាមេរិក និយាយថា អ៊ីរ៉ង់កំពុងរៀបចំផែនការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក បំពាក់អាវុធ រាប់រយគ្រឿង ដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ First Post
ចុចអាន៖ ពូទីន៖ លោកខាងលិចចង់កម្ចាត់រុស្ស៊ីនៅលើសមរភូមិ? សាកមើលទៅ!
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


