ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីបេឡារុស ទទួលស្គាល់ថា ប្រទេសរបស់គាត់ គឺ “ផ្តាច់ការ”
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានសារភាពកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែកក្កដាថា គាត់បានគ្រប់គ្រងរដ្ឋផ្តាច់ការមួយ ប៉ុន្តែអះអាងថា មិនមានអ្នកទោសនយោបាយនៅក្នុងប្រទេសរបស់គាត់ទេ។
លោក Lukashenko បានប្រាប់ AFP ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅរដ្ឋធានី មីនស្កិ៍ ថា “មែនហើយ ប្រព័ន្ធអំណាចរបស់យើងកាន់តែតឹងរ៉ឹង។ ខ្ញុំក៏មិនច្រានចោលពាក្យថា ផ្តាច់ការ ដែរ”។
អង្គការសិទ្ធិមនុស្សបេឡារុស Viasna បាននិយាយថា បច្ចុប្បន្នប្រទេសនេះ មានអ្នកទោសនយោបាយចំនួន ១២៥៩នាក់។ ប៉ុន្តែលោក Lukashenko បានច្រានចោលការលើកឡើងនេះ ហើយអះអាងថា គ្មាននរណាម្នាក់មកពីក្រុមប្រឆាំង កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារនោះទេ។
អតីតអ្នកគ្រប់គ្រងកសិដ្ឋានរដ្ឋអតីតសូវៀតមួយនេះ បានគ្រប់គ្រងប្រទេសបេឡារុស តាំងពីឆ្នាំ ១៩៩៤មក ហើយបានព្យាយាមបង្ហាញឲ្យគេឃើញថា ការប្រឆាំងទាំងអស់ចំពោះការគ្រប់គ្រងរបស់គាត់ គឺជាផែនការដែលគាំទ្រដោយលោកខាងលិច។
គាត់បានថ្កោលទោសប្រជាជនបេឡារុស ដែលចូលរួមក្នុងការតវ៉ាជាប្រវត្តិសាស្ត្រ ប្រឆាំងនឹងការជាប់ឆ្នោតឡើងវិញកាលពីឆ្នាំ២០២០។ គាត់និយាយថា “មនុស្សទាំងនេះបាននិយាយប្រឆាំងនឹងរដ្ឋ។ មិនមែនប្រឆាំងនឹងអាជ្ញាធរទេ គឺប្រឆាំងនឹងរដ្ឋ និងប្រជាជាតិរបស់ពួកគេ”។
មេដឹកនាំវ័យ៦៧ឆ្នាំរូបនេះ បានបង្ក្រាបបាតុកម្ម ដោយមានជំនួយពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលជាសម្ព័ន្ធមិត្ត។
នៅពេលសួរថា តើបន្ទាប់ពីដឹកនាំអស់រយៈពេល២៨ឆ្នាំ គាត់មានគម្រោងចុះចេញពីតំណែងដែរឬទេ? ប្រធានាធិបតីបេឡារុសរូបនេះ មិនបានផ្តល់ចម្លើយច្បាស់លាស់ឡើយ។ ផ្ទុយទៅវិញ លោក Lukashenko បានអះអាងថា ប្រសិនបើគាត់លាលែងពីអំណាចនៅឆ្នាំ ២០២០នោះ សព្វថ្ងៃនេះ ស្ថានភាពនៅបេឡារុស មុខជាអាក្រក់ជាងនៅអ៊ុយក្រែនទៅទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


