ព័ត៌មានអន្ដរជាតិ
វិបត្តិស្បៀងអាហារពិភពលោកអាចធូរស្រាល ក្រោយរុស្ស៊ី និងអ៊ុយក្រែន ចុះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ
មន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក។

ប្រទេសជិតខាងទាំង២ កំពុងមានសង្រ្គាម ហើយស្ថិតក្នុងចំណោមប្រទេសនាំចេញស្បៀងអាហារដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែការលុកលុយរបស់រុស្ស៊ី បានឈានទៅដល់ការបិទសមុទ្រខ្មៅ ធ្វើឲ្យការនាំចេញរបស់អ៊ុយក្រែន ធ្លាក់ចុះដល់ ១ភាគ៦នៃកម្រិតមុនសង្គ្រាម។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រទី២២ខែកក្កដា ដោយមិនព្រមអង្គុយនៅតុតែមួយ និងចាប់ដៃគ្នា នោះទេ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅវិមាន Dolmabahce ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដោយមានវត្តមានរបស់លោក Erdogan និងលោក Guterres។ កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ១២០ ថ្ងៃ ហើយអាចត្រូវបានបន្ត ដោយស្វ័យប្រវត្តិ ទោះគ្មានការចរចាបន្ថែមក៏ដោយ។
យោងតាមមន្ត្រី UN, ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមចម្រុះមួយដែលមានបុគ្គលិកតួកគី អ៊ុយក្រែន និង UN នឹងត្រួតពិនិត្យការដាក់គ្រាប់ធញ្ញជាតិទៅក្នុងនាវា នៅកំពង់ផែអ៊ុយក្រែន មុនពេលចេញដំណើរតាមផ្លូវដែលបានគ្រោងទុក តាមរយៈសមុទ្រខ្មៅ។

នាវាល្បាតអ៊ុយក្រែន នឹងនាំផ្លូវនាវាពាណិជ្ជកម្ម ដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិ តាមផ្លូវសម្បូរគ្រាប់មីននៅជុំវិញឆ្នេរសមុទ្រ ដោយប្រើផែនទីបណ្តាញសុវត្ថិភាពដែលផ្តល់ដោយភាគីអ៊ុយក្រែន។
បន្ទាប់មក នាវាទាំងនោះនឹងឆ្លងកាត់សមុទ្រខ្មៅ ឆ្ពោះទៅច្រកសមុទ្រ Bosphorus របស់ប្រទេសតួកគី ដោយទទួលការត្រួតពិនិត្យយ៉ាងដិតដល់ ពីសំណាក់មជ្ឈមណ្ឌលសម្របសម្រួលរួមនៅទីក្រុងអ៊ីស្តង់ប៊ុល ដោយមានតំណាងមកពី UN អ៊ុយក្រែន រុស្ស៊ី និងតួកគី។

តាមនោះ កប៉ាល់ដែលចូលអ៊ុយក្រែន នឹងត្រូវត្រួតពិនិត្យដោយ មជ្ឈមណ្ឌលសម្របសម្រួលរួម ដូចគ្នា ដើម្បីធានាថាពួកគេមិនដឹកអាវុធ។
ភាគីរុស្ស៊ី និងអ៊ុយក្រែន ក៏នឹងរារាំងការវាយប្រហារលើនាវាពាណិជ្ជកម្ម ឬកំពង់ផែណាមួយដែលចូលរួមក្នុងគំនិតផ្តួចផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិសំខាន់ៗផងដែរ ខណៈអ្នកឃ្លាំមើលUN និងតួកគី នឹងមានវត្តមាននៅកំពង់ផែអ៊ុយក្រែន ដើម្បីកំណត់តំបន់ការពារដោយកិច្ចព្រមព្រៀង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី បន្ថែមប្រទេសចំនួន ៥ ទៀត ចូលក្នុងបញ្ជី “រដ្ឋអមិត្ត”
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


