ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅកូរ៉េខាងត្បូង សម្លាប់មនុស្សបន្ថែមទៀត និងបង្កការបំផ្លិចបំផ្លាញធំធេង
ភ្លៀងធ្លាក់ខ្លាំងដែលវាយប្រហាររដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង ហាក់ថមថយបន្តិចបន្ទាប់ពីបានសម្លាប់មនុស្សចំនួន៩នាក់ និងបំផ្លាញផ្ទះប្រហែល២៨០០ខ្នង ព្រមទាំងអគារផ្សេងៗ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ត្រូវបានព្យាករណ៍ថានឹងបន្តនៅថ្ងៃពុធទី១០ខែសីហានេះ ប៉ុន្តែមានកម្រិតស្រាលជាង កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ដែលបានជន់លិចផ្លូវ និងអគារមួយចំនួន ធ្វើឲ្យជាប់គាំងមនុស្សនៅក្នុងផ្ទះល្វែង និងរថយន្ត។
គិតត្រឹមព្រឹកថ្ងៃពុធ មនុស្សចំនួន៥នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុងសេអ៊ូល ហើយ៣នាក់នៅក្នុងខេត្ត Gyeonggi និងម្នាក់នៅក្នុងខេត្ត Gangwon។ នេះបើយោងតាមទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាព។
ស្របពេលជាមួយគ្នានោះដែរ មនុស្សចំនួន ១៧ នាក់បានរងរបួស និង ៧ នាក់កំពុងបាត់ខ្លួន។
ទិន្នន័យបានបង្ហាញថា សំណង់របស់រដ្ឋនិងឯកជនចំនួន ២៨០០ ត្រូវរងការខូចខាតនៅទូទាំងប្រទេសកូរ៉េខាងត្បូង ហើយគ្រួសារជាង ១១០០ ត្រូវផ្លាស់ទីលំនៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TRT World
ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាននៅ សេអ៊ូល កំពុងផ្ដាច់ជីវិតមនុស្សច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


