ព័ត៌មានអន្ដរជាតិ
អាមេរិក ថា សមយុទ្ធយោធាចុងក្រោយរបស់ ចិន លើកោះតៃវ៉ាន់ជា “ប្រតិកម្មហួសហេតុ”
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានចោទប្រទេសចិនថាកំពុងប្រតិកម្មហួសហេតុខ្លាំងពេក ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចទៅតៃវ៉ាន់របស់គណៈប្រតិភូសភាអាមេរិកកាលពីពេលថ្មីៗនេះ ជាពិសេសការធ្វើសមយុទ្ធយោធាចុងក្រោយនៅជុំវិញកោះនេះ ។
យោធាចិនកាលពីថ្ងៃចន្ទនិយាយថា បានធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ដែលជាវិធានការប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាអាមេរិកដែលមានសមាជិក ៥ នាក់ដឹកនាំដោយសមាជិកព្រឹទ្ធសភារដ្ឋ Massachusetts មកពីគណបក្សប្រជាធិបតេយ្យគឺលោក Ed Markey ដែលមកដល់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយកាលពីថ្ងៃចន្ទថា “ការឆ្លើយតបណាមួយចំពោះដំណើរទស្សនកិច្ចដោយសន្តិវិធីរបស់សមាជិកសភាអាមេរិក ក៏ដូចជាការឆ្លើយតបណាមួយដែលរួមបញ្ចូលនូវវោហាសាស្ត្រ ឬសមយុទ្ធយោធា ឬសកម្មភាពបង្កហេតុទាំងនោះគឺមិនចាំបាច់នោះទេ ហើយវាជាប្រតិកម្មហួសហេតុទាំងស្រុង” ។
លោក Price បាននិយាយថា គណៈប្រតិភូសភាអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាច្រើនទសវត្សរ៍មកហើយ ។ លោកបានចោទក្រុងប៉េកាំងថាបានទាញយកប្រយោជន៍ពីដំណើរទស្សនកិច្ចចុងក្រោយនេះ ខណៈដែលខ្លួនព្យាយាមផ្លាស់ប្តូរស្ថានភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះកើតមានឡើងមិនដល់ ២ សប្តាហ៍ផង បន្ទាប់ពីប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ហើយចិនបានឆ្លើយតបភ្លាមៗដោយធ្វើសមយុទ្ធផ្លូវអាកាស និងដែនសមុទ្រទ្រង់ទ្រាយធំជុំវិញកោះនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ផលប៉ះពាល់ថ្មីចំនួន ៣ បន្ថែមទៀតចំពោះដំណើររបស់ប្រតិភូសភា អាមេរិក ទៅតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


