Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន គំរាម កម្ទេច កូរ៉េខាងត្បូង ឲ្យវិនាសសាបសូន្យ

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកក្កដា បានគំរាមកំហែងដោយផ្ទាល់ជាលើកដំបូង ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ចាប់តាំងពីលោក Yoon ចូលកាន់តំណែងកាលពីខែឧសភា។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

នៅក្នុងសុន្ទរកថារំលឹកខួបលើកទី ៦៩ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ លោក គីម បាននិយាយថា រដ្ឋបាលរបស់លោក Yoon និងយោធាកូរ៉េខាងត្បូង “នឹងត្រូវវិនាសសាបសូន្យ” ប្រសិនបើកូរ៉េខាងត្បូង ព្យាយាមបើកការវាយប្រហារប្រឆាំងនឹងកូរ៉េខាងជើង។

លោក គីម ក៏បានព្រមានសហរដ្ឋអាមេរិកដែរថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធាណាមួយ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol

កាលជាបេក្ខជនប្រធានាធិបតី លោក Yoon បានអំពាវនាវឲ្យមាន ការវាយប្រហារ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង មុនពេលទីក្រុងព្យុងយ៉ាងធ្វើសកម្មភាពបង្កហេតុបន្ថែមទៀត។

បន្ទាប់ពីឡើងកាន់តំណែង លោកបានហៅកូរ៉េខាងជើងថាជា “សត្រូវដ៏សំខាន់” របស់កូរ៉េខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Chosun

ចុចអាន៖ កូរ៉េខាងជើង រៀបចំដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ត្រៀមសម្រាប់ការប៉ះទង្គិចយោធា ជាមួយអាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម