ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ជាក់ច្បាស់ៗថា ករណីផ្ទុះជំងឺគ្រុនក្ដៅថ្មីៗនេះគឺ ផ្ដាសាយ មិនមែនកូវីដទេ
ប្រទេសកូរ៉េខាងជើងបាននិយាយថា ករណីគ្រុនក្តៅជាច្រើនដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍គឺបណ្តាលមកពីជំងឺគ្រុនផ្តាសាយ មិនមែនជាជំងឺកូវីដ ១៩ នោះទេ ។

កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រនេះថា ការធ្វើតេស្តអ្នកជំងឺចំនួន ៤ នាក់នៅក្នុងខេត្ត Ryanggang គឺមិនមែនកូវីដនោះទេ វាជារោគសញ្ញាគ្រុនក្តៅ ហើយការបិទខ្ទប់នៅក្នុងខេត្តភាគខាងជើងប្រទេសមួយនេះក៏ត្រូវដកចេញផងដែរ ។
កាលពីថ្ងៃទី១០ ខែសីហា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីការយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយបានបន្ធូរបន្ថយនូវវិធានការប្រឆាំងនឹងកូវីដទាំងអស់ រួមទាំងកាតព្វកិច្ចពាក់ម៉ាសជាដើម ។

ប៉ុន្តែប្រជាជននៅតំបន់ជាប់ព្រំដែនប្រទេសចិន និងកូរ៉េខាងត្បូងនៅតែត្រូវពាក់ម៉ាស ដោយសារតែមេដឹកនាំប្រទេសនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្នខ្ពស់បំផុត ។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានប្រកាសមិនមានករណីឆ្លងជំងឺកូវីដ ១៩ អស់រយៈពេលជាង ២ ឆ្នាំ បើទោះជាមានការផ្ទុះឡើងជាសាកលក៏ដោយ រហូតទាល់តែថ្ងៃទី១២ ខែឧសភា ទើបកូរ៉េខាងជើងរាយការណ៍ពីករណីឆ្លងដំបូងរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ កូរ៉េខាងជើង អាចបាញ់នុយក្លេអ៊ែរ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់ អាមេរិក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


