ព័ត៌មានអន្ដរជាតិ
អាមេរិក យល់ព្រមលក់អាវុធឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ១.១ ពាន់លានដុល្លារ ធ្វើឲ្យចិន ខឹងសម្បា
សហរដ្ឋអាមេរិក បានយល់ព្រមលក់សព្វាវុធក្នុងទំហំទឹកប្រាក់ ១.១ ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដែលបង្កឲ្យមានកំហឹងយ៉ាងខ្លាំងពីប្រទេសចិន។

កញ្ចប់នេះរួមមានប្រព័ន្ធរ៉ាដាព្រមានតម្លៃ៦៥៥លានដុល្លារ និងមីស៊ីល Harpoon ចំនួន៦០គ្រាប់ ដែលមានសមត្ថភាពពន្លិចនាវា ក្នុងទំហំទឹកប្រាក់ ៣៥៥ លានដុល្លារ។
វារួមបញ្ចូលទាំងមីស៊ីល បាញ់ពីដីទៅអាកាស និងមីស៊ីលបាញ់លើអាកាសប្រភេទ Sidewinder តម្លៃ៨៥.៦លានដុល្លារផងដែរ។

ការអនុម័តនេះកើតឡើង បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi កាលពីខែមុន បានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល២៥ឆ្នាំ ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះ គឺចាំបាច់ខ្លាំងណាស់សម្រាប់សន្តិសុខរបស់តៃវ៉ាន់ និងបានអំពាវនាវឲ្យទីក្រុងប៉េកាំង បញ្ឈប់ការដាក់សម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចលើកោះតៃវ៉ាន់ ហើយជំនួសមកវិញដោយការសន្ទនាប្រកបដោយអត្ថន័យ។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឲ្យអាមេរិក លុបចោលកិច្ចព្រមព្រៀងនេះជាបន្ទាន់ បើមិនដូច្នោះទេ នឹងប្រឈមនឹងវិធានការប្រឆាំងតបត។
អ្នកនាំពាក្យស្ថានទូតលោក Liu Pengyu បាននិយាយថា កិច្ចព្រមព្រៀងនេះបង្កឲ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ លោកបានបន្ថែមថា “ប្រទេសចិន នឹងចាត់វិធានការប្រឆាំងស្របច្បាប់ និងចាំបាច់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការវិវត្តន៍នៃស្ថានការណ៍”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


