Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះបាតុកម្មនៅ អាល្លឺម៉ង់ ទាមទារឲ្យបើកបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដើម្បីទប់វិបត្តិថាមពល

បានផុស

នៅ

ប្រជាជននៅក្នុងទីក្រុងរមណីយដ្ឋាន Lubmin របស់ប្រទេសអាល្លឺម៉ង់បានដើរតាមដងផ្លូវដើម្បីតវ៉ាប្រឆាំងនឹងការបដិសេធរបស់រដ្ឋាភិបាលទីក្រុងបែរឡាំងក្នុងការបើកដំណើរការបំពង់បង្ហូរ Nord Stream 2 ចំពេលមានវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតវ៉ានេះផ្ទុះឡើង បន្ទាប់ពីរុស្ស៊ីបានសម្រេចចិត្តបិទបំពង់បង្ហូរ Nord Stream ទៅកាន់អឺរ៉ុប ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ ក្រោយសង្គ្រាមលុកលុយលើអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ ។

នៅក្នុងការតវ៉ានោះដែរ ប្រជាជនក៏បានអំពាវនាវឲ្យមានការហាមឃាត់ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ុយក្រែន និងការលាលែងពីតំណែងរបស់រដ្ឋាភិបាលបច្ចុប្បន្នផងដែរ ។

គួរបញ្ជាក់ថា បំពង់បង្ហូរឧស្ម័ន Nord Stream ដែលបានដំណើរការតាំងពីឆ្នាំ ២០១១ មកគឺជាបំពង់បង្ហូរឧស្ម័នដ៏ធំបំផុតតែមួយគត់ដែលបញ្ជូនឧស្ម័នរវាងរុស្ស៊ី និងអឺរ៉ុបខាងលិច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី ប្រកាសមិនផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប រហូតដល់ទណ្ឌកម្មដកចេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម