ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសមិនផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប រហូតដល់ទណ្ឌកម្មដកចេញ (មានវីដេអូ)
វិមានក្រឹមឡាំងនិយាយកាលពីថ្ងៃចន្ទទី០៥ខែកញ្ញាថា ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប នឹងមិនបន្តឡើងវិញឡើយ រហូតដល់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ ត្រូវបានដកចេញ។

យោងតាមវិមានក្រឹមឡាំង, ការដាក់ទណ្ឌកម្មរបស់លោកខាងលិច គឺជាហេតុផលតែមួយគត់នៅពីក្រោយការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការបិទបំពង់បង្ហូរ Nord Stream 1។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax ដែលនិយាយថា “បញ្ហាបូមឧស្ម័ន បានកើតឡើងដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់យើង និងប្រឆាំងនឹងក្រុមហ៊ុនមួយចំនួន ដោយរដ្ឋលោកខាងលិច រួមទាំងអាល្លឺម៉ង់ និងចក្រភពអង់គ្លេសផងដែរ។ មិនមានហេតុផលផ្សេងទៀត ដែលអាចបង្កឲ្យមានបញ្ហាបូមនេះទេ”។

ការអត្ថាធិប្បាយរបស់លោក Peskov បានកើតឡើងចំពេលវិបត្តិថាមពលនៅទូទាំងទ្វីបអឺរ៉ុបកាន់តែធ្ងន់ធ្ងរឡើងៗ បន្ទាប់ពីក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការងារថែទាំរយៈពេលបីថ្ងៃ ដោយសារតែការលេចធ្លាយប្រេងនៅក្នុងទួរប៊ីនបំពង់បង្ហូរមួយ នឹងពន្យារពេលដោយគ្មានកំណត់។
គួរបញ្ជាក់ថា បំពង់បង្ហូរឧស្ម័ន Nord Stream 1 ដែលបានដំណើរការតាំងពីឆ្នាំ ២០១១មក គឺជាបំពង់បង្ហូរឧស្ម័នដ៏ធំបំផុតតែមួយគត់ ដែលបញ្ជូនឧស្ម័នរវាងរុស្ស៊ី និងអឺរ៉ុបខាងលិច៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


