ព័ត៌មានអន្ដរជាតិ
ទាហានអ៊ុយក្រែន សរសេរសាររំលែកទុក្ខ មហាក្សត្រិយានី Elizabeth លើគ្រាប់កាំភ្លើងធំ មុនបាញ់សំដៅទៅ កងទ័ពរុស្ស៊ី
ទាហានអ៊ុយក្រែន បានសរសេរសាររំលែកទុក្ខដល់មហាក្សត្រិយានី Elizabeth ទី២ របស់ចក្រភពអង់គ្លេស នៅលើគ្រាប់កាំភ្លើងធំ មុនពេលបាញ់សំដៅទៅយោធារុស្ស៊ី។

រូបថតនៃគ្រាប់កាំភ្លើងធំជាជួរ ដែលត្រៀមបាញ់ទៅលើកងទ័ពរបស់លោក វ្ល៉ាឌីមៀរ ពូទីន គឺមានសារសរសេរទាំងជាភាសាអង់គ្លេស និងអ៊ុយក្រែន។
សារមួយលើគ្រាប់កាំភ្លើងធំ Khaki មានសរសេរថា “សូមទៅកាន់សុគតិភព ព្រះមហាក្សត្រិយានី Elizabeth ទី២”។ សារមួយទៀតសរសេរថា “ស្ងប់ស្ងាត់ហើយធ្វើបន្តទៀត”។ សារចុងក្រោយនេះគឺសំដៅទៅលើផ្ទាំងរូបភាពលើកទឹកចិត្តដ៏ល្បីល្បាញ ដែលបង្កើតឡើងនៅក្នុងឆ្នាំ ១៩៣៩ ក្នុងការត្រៀមខ្លួនសម្រាប់សង្គ្រាមលោកលើកទីពីរ។

រូបថតមួយសន្លឹកទៀត បានបង្ហាញពីគ្រាប់បែកដូចគ្នា ប៉ុន្តែលើកនេះ សារត្រូវបានសរសេរជាភាសាអ៊ុយក្រែន។ សារមួយបាននិយាយថា “មហាក្សត្រិយានីដ៏រុងរឿង” ខណៈសារមួយទៀតនិយាយយ៉ាងសាមញ្ញថា “Elizabeth”។
គួរបញ្ជាក់ថា ព្រះមហាក្សត្រិយានី ដែលជាក្សត្រកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស បានសោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញា ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


