ព័ត៌មានអន្ដរជាតិ
អាមេរិក គំរាមដាក់ទណ្ឌកម្មអ្នកទិញប្រេង រុស្ស៊ី
យោងតាមឯកសារការិយាល័យរតនាគារសហរដ្ឋអាមេរិកនៃការគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងហាមឃាត់សេវាកម្មទាក់ទង នឹងការដឹកជញ្ជូន ក៏ដូចជាការទិញប្រេងតាមសមុទ្រទាំងអស់ ពីសមុទ្ររុស្ស៊ី ចាប់ពីថ្ងៃទី ០៥ ខែធ្នូ ។

ទោះយ៉ាងណា ការហាមប្រាមនេះនឹងមិនអនុញ្ញាតចំពោះការទិញឥន្ធនៈរុស្ស៊ីក្នុងតម្លៃ ឬទាបជាងតម្លៃដែលនឹងត្រូវបានបង្កើតឡើងដោយសម្ព័ន្ធនៃប្រទេសរួមទាំង G7 និង EU នោះទេ។ ប្រសិនបើច្បាប់ត្រូវបានអនុវត្ត សេវាកម្មដូចជាការធានារ៉ាប់រង និងការចាក់ប្រេង អាចត្រូវបានផ្តល់ជូនដល់កប៉ាល់។
អ្នកនាំចូល ឬអ្នកចម្រាញ់ដែលមានបំណងទិញប្រេងរុស្ស៊ីក្រោមតម្លៃកំណត់ នឹងត្រូវផ្តល់ជូនអ្នកផ្ដល់សេវាដឹកជញ្ជូនជាមួយនឹងឯកសារដែលបញ្ជាក់ពីការអនុលោមតាមច្បាប់។ ចំណែកអ្នកទិញដែលបង់ប្រាក់លើស ឬដោយចេតនាផ្ដល់ព័ត៌មានមិនពិត នឹងត្រូវប្រឈមមុខនឹងការស៊ើបអង្កេតផ្លូវច្បាប់ ឬការផាកពិន័យជាដើម។
យ៉ាងណាមិញ ក្រុមប្រទេសទាំង៧មាន អាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន បានយល់ព្រមដាក់កម្រិតតម្លៃប្រេងរុស្ស៊ីនៅដើមខែកញ្ញា។ គោលដៅដែលបានបញ្ជាក់ គឺដើម្បីកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពយោធានៅអ៊ុយក្រែន ស្របពេលដែលការបន្ធូរបន្ថយស្ថានភាពនៅលើទីផ្សារប្រេងពិភពលោកផងដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានហៅតម្លៃនេះថា “មិនសមហេតុផលទាំងស្រុង” ហើយបានព្រមានថា រុស្ស៊ីអាចបញ្ឈប់ការផ្គត់ផ្គង់ប្រេងដល់ប្រទេសដែលគាំទ្រគម្រោងនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេដឹកនាំផ្ដាច់ខ្លួន Donetsk ថា ស្ថានភាពនៅជួរមុខមានភាពតានតឹងខ្លាំង តែអាចគ្រប់គ្រងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


