ព័ត៌មានអន្ដរជាតិ
មេដឹកនាំផ្ដាច់ខ្លួន Donetsk ថា ស្ថានភាពនៅជួរមុខមានភាពតានតឹងខ្លាំង តែអាចគ្រប់គ្រងបាន
លោក Denis Pushilin ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បាននិយាយថាក្នុងថ្ងៃនេះថា ស្ថានភាពនៅតាមខ្សែបន្ទាត់ប្រយុទ្ធ Donetsk មានភាពតានតឹង ប៉ុន្តែកងកម្លាំងនៃកងជីវពលរបសប្រជាជននៅក្រោមការគ្រប់គ្រង។

លោកបានប្រាប់សារព័ត៌មាន TASS ថា នៅក្នុងតំបន់ជាច្រើន កងកម្លាំង DPR កំពុងឈានទៅមុខ ទោះបីជាមានការលំបាកក៏ដោយ។ ជាពិសេស ស្ថានភាពនៅក្នុងតំបន់ Donetsk មិនផ្លាស់ប្តូរទេ ដោយកងកម្លាំង DPR នៅតែគ្រប់គ្រងប្រលានយន្តហោះ។ លោកបានពណ៌នារបាយការណ៍របស់អ៊ុយក្រែនមួយចំនួនដែលថា កងកម្លាំងរបស់ក្រុងគៀវបានយកប្រលានយន្តហោះនោះថាមិនពិត។
លោកបន្ថែមទៀតថា កងកម្លាំង DPR បានបំផ្លាញប៉ុស្តិ៍បញ្ជាការអ៊ុយក្រែននៅ Dobrovolye និងឧបករណ៍យោធាមួយចំនួននៅជិត Uglegorsk ។ លោកថា “នៅជិត Uglegorsk ឧបករណ៍ដែលផ្គត់ផ្គង់ដោយអង្គការណាតូរបស់សត្រូវត្រូវបានបំផ្លាញ រួមទាំងកាំភ្លើងធំ AHS Krab 155 មីលីម៉ែត្រផលិតដោយប៉ូឡូញ” ។

លោក Pushilin និយាយថាចុងក្រោយថា មេបញ្ជាការអ៊ុយក្រែន បានបញ្ជូនបុគ្គលិកដែលមិនបានទទួលការបណ្តុះបណ្តាលទៅសមរភូមិ ដូច្នេះហើយ កងកម្លាំងអ៊ុយក្រែនកំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុស្ស៊ី បាត់បង់ការគ្រប់គ្រងក្រុងសំខាន់ៗ ខណៈកម្លាំង អ៊ុយក្រែន រុលទៅមុខ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


