ព័ត៌មានអន្ដរជាតិ
សមាជិកសភា អាល្លឺម៉ង់ ប្រាប់មូលហេតុអាចផ្ទុះសង្គ្រាមលោកលើកទី ៣
សមាជិកសភាមកពីគណបក្សឆ្វេងនិយមអាល្លឺម៉ង់លោក Gregor Gysi បាននិយាយកាលពីពេលថ្មីៗនេះថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនអាចត្រូវបានដោះស្រាយតាមរយៈការចរចា ប៉ុន្តែប្រសិនបើយើងព្យាយាមកម្ចាត់ភាគីរុស្ស៊ីដោយកម្លាំងណាមួយនោះ វាអាចនាំឲ្យផ្ទុះសង្គ្រាមលោកលើកទី ៣ ។

លោក Gysi បានប្រាប់កាសែតអាល្លឺម៉ង់ Spiegel ថា “រុស្ស៊ីមិនអាចចាញ់បានទេ ប្រសិនបើយើងព្យាយាមផ្ដោតលើកម្លាំងយោធា និងសព្វាវុធ ។ ប្រសិនបើយើងប៉ុនប៉ងធ្វើបែបនេះមែន វានឹងនាំទៅដល់សង្រ្គាមលោកលើកទី ៣ ហើយយើងមិនអាចឃាត់បានទេ” ។
លោក Gysi បានកត់សម្គាល់ថា “អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ប៉ុន្តែភាគីទាំងពីរគួរតែចូលរួមក្នុងការចរចា ។ ទោះយ៉ាងណា អ៊ុយក្រែននឹងមិនអាចឈ្នះសង្គ្រាមជាមួយរុស្ស៊ីបានទេ” ។

ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមនៅចុងខែកុម្ភៈ នៅពេលដែលគណៈប្រតិភូបានជួបប្រជុំនៅប្រទេសបេឡារុស ។ ក្រោយមកនៅចុងខែមីនា គណៈប្រតិភូបានធ្វើការចរចាមួយទៀតនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ។
បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីរុស្ស៊ីបានប្រកាសថា អ៊ុយក្រែនបានដាក់សំណើជាលាយលក្ខណ៍អក្សររបស់ខ្លួនសម្រាប់សន្ធិសញ្ញាសន្តិភាពនាពេលអនាគត ដែលក្រុងមូស្គូចាត់ទុកថាជាជំហានឆ្ពោះទៅមុខ ។

ប៉ុន្តែក្រោយមក រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា អ៊ុយក្រែនបានបដិសេធសំណើររបស់ទីក្រុងមូស្គូ ហើយបានបង្កើតការញុះញង់ជាច្រើនដើម្បីបន្ថយដំណើរការចរចាសន្តិភាព ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ប្រកាសដណ្ដើមបានទឹកដីជាង ១ ពាន់គីឡូម៉ែត្រការ៉េបន្ថែមទៀត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


