ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដលើកដំបូងក្នុងរយៈពេល២ខែ
បុគ្គលិកកាស៊ីណូម្នាក់ក្នុងខេត្ត Rayong បានស្លាប់ដោយសារជំងឺកូវីដ១៩។ គាត់ជាអ្នកស្លាប់ទី១ដោយសារជំងឺនេះក្នុងប្រទេសថៃនារយៈពេល២ខែមកនេះដែលជាហេតុនាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសដោយសារជំងឺកូវីដ១៩កើនដល់៦១នាក់។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈលោក Satit Pitutecha បានបង្ហោះ Facebook កាលពីយប់ថ្ងៃចន្ទថា បុរសអាយុ៤៥ឆ្នាំដែលជាសន្តិសុខយាមឡានម៉ូតូនិងសម្រួលចរាចរណ៍នៅកន្លែងលេងល្បែងគឺមានជំងឺប្រចាំកាយស្រាប់ដូចជាជំងឺបេះដូងនិងទឹកនោមផ្អែម។
ការស្លាប់របស់បុគ្គលិកកាស៊ីណូរូបនេះគឺជាការស្លាប់ដោយវីរុសដំបូងបង្អស់របស់ប្រទេសថៃចាប់តាំងពីថ្ងៃទី៥ខែវិច្ឆិកាមក។

គាត់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអាទិត្យ។ នៅព្រឹកថ្ងៃចន្ទ គាត់មានអាការៈពិបាកដកដង្ហើមហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ គាត់បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអង្គារនេះ ថៃមានឆ្លងជំងឺកូវីដចំនួន៦,២៨៥ករណីនិងមានអ្នកស្លាប់៦១នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ តវ៉ាចំពោះទំនប់វារីអគ្គិសនី ឡាវ នៅលើដងទន្លេមេគង្គ
ចុចអាន៖ ចៅហ្វាយខេត្ត សាមុត សាខន ឆ្លងកូវីដ ឧបនាយករដ្ឋមន្ត្រីថៃកំពុងធ្វើចត្តាឡីស័ក
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ចរាចរណ៍១១ ម៉ោង agoរដ្ឋបាលខេត្តសៀមរាប បន្តដំឡេីងភ្លេីងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ចំណុចដែលមានគ្រោះថ្នាក់ញឹកញាប់


