ព័ត៌មានអន្ដរជាតិ
ថៃ តវ៉ាចំពោះទំនប់វារីអគ្គិសនី ឡាវ នៅលើដងទន្លេមេគង្គ
ការសម្រេចចិត្តរបស់រដ្ឋាភិបាលឡាវក្នុងការសាងសង់ទំនប់វារីអគ្គិសនី Sanakham នៅតាមដងទន្លេមេគង្គបានបង្កឲ្យការព្រួយបារម្ភអំពីសន្តិសុខទឹកដីនៅទីក្រុងបាងកក។

ថ្មីៗនេះរដ្ឋាភិបាលថៃបានផ្ញើសារទៅទីក្រុង វៀងចន្ទន៍ ដោយនិយាយថា ប្រទេសថៃប្រហែលជាមិនទិញអគ្គិសនីដែលបង្កើតដោយទំនប់វារីអគ្គិសនីកម្លាំង៦៨៤មេហ្គាវ៉ាត់នេះទេប្រសិនបើបញ្ហាទាំងនោះមិនត្រូវបានដោះស្រាយ។ ទំនប់នេះស្ថិតនៅទីតាំងមានចម្ងាយត្រឹមតែ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។
នៅពេលបញ្ចប់ការសាងសង់ ទំនប់វារីអគ្គិសនីដែលទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនចិនមួយនេះត្រូវបានគេរំពឹងថានឹងលក់អគ្គិសនីភាគច្រើនទៅឲ្យប្រទេសថៃនិងប្រទេសដទៃទៀតដែលនៅជិតខាងឡាវ។

ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលបាននិយាយថា ខ្លួនទំនងជាមិនអាចទិញអគ្គិសនីពីគម្រោងដែលអាចធ្វើឲ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីទន្លេនិងបង្កឲ្យមានផលប៉ះពាល់ឆ្លងដែនខ្លាំងក្លានោះទេ។
រដ្ឋាភិបាលបាននិយាយថា បញ្ហាចម្បងរបស់ខ្លួនជាមួយគម្រោងនេះគឺទាក់ទងនឹងការកំណត់ព្រំដែននិងបរិស្ថានពោលគឺផលប៉ះពាល់របស់វាលើការបាក់ដី។

លោក Somkiat Prajamwong អគ្គលេខាធិការការិយាល័យធនធានទឹកជាតិបាននិយាយថា អត្ថបទមួយក្រោមកិច្ចព្រមព្រៀងមេគង្គបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសណាមួយនៅក្នុងអនុតំបន់ទន្លេមេគង្គអាចស្នើសុំឲ្យគណៈកម្មការទន្លេមេគង្គបញ្ឈប់គម្រោងនានាដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់តំបន់នេះ។
យោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គមាត្រាទី៧បានចែងថា “រដ្ឋមួយត្រូវតែបញ្ឈប់ជាបន្ទាន់នូវបុព្វហេតុនៃការបង្កគ្រោះថ្នាក់រហូតទាល់តែបុព្វហេតុនៃគ្រោះថ្នាក់នោះត្រូវបានកំណត់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ កូនផ្សោតថ្មី ចំណងដៃចុងឆ្នាំ ២០២០ បានកើតនៅប្លុកកាំពី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


