ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងបន្ថែមឡើងដល់៤គ្រាប់ក្នុងសប្តាហ៍នេះ
ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់ទៀតហើយនៅសមុទ្រភាគខាងកើតនាថ្ងៃសៅរ៍ ទី១ ខែតុលានេះដែលជាការបាញ់លើកទី៤ក្នុងសប្តាហ៍នេះ។ បើតាមការឲ្យដឹងពីអគ្គសេនាចម្រុះកូរ៉េខាងត្បូងបាននិយាយ។
ការបាញ់មីស៊ីលផ្លោងនេះកើតមានឡើង បន្ទាប់ពីកងទ័ពជើងទឹករបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធត្រីភាគីប្រឆាំងនឹងនាវាមុជទឹកកាលពីថ្ងៃសុក្រម្សិលមិញ។ ការធ្វើសមយុទ្ធប្រភេទនេះជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ និងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ទៅកាន់កូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ។

ឆ្មាំសមុទ្រជប៉ុនបាននិយាយថា យ៉ាងហោចណាស់ ទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលផ្លោង២គ្រាប់ ខណៈប្រភព NHK បាននិយាយថា គ្រាប់ទី២បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសជប៉ុន។
កូរ៉េខាងជើងបានបាញ់មីស៊ីលមុនពេល និងក្រោយពេលដំណើរទស្សនកិច្ចរបស់លោកស្រី Harris ទៅកាន់កូរ៉េខាងត្បូង ដែលជាការពង្រីកល្បឿនជាប់កំណត់ត្រាក្នុងការបាញ់សាកល្បងអាវុធឆ្នាំនេះដែលជាការបង្កើនការគំរាមកំហែងផ្នែកថាមពលនុយក្លេអ៊ែរដល់អាមេរិក និងសម្ព័ន្ធមិត្ត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


