ព័ត៌មានអន្ដរជាតិ
បាងកក ស្នើឲ្យបុគ្គលិកក្រុមហ៊ុនឯកជន ធ្វើការពីផ្ទះ ដោយសារទឹកលិចក្រុង (មានវីដេអូ)
កាលពីថ្ងៃអង្គារទី០៤ខែតុលា រដ្ឋបាលក្រុងបាងកក (BMA) បានស្នើឲ្យបុគ្គលិកក្រុមហ៊ុនឯកជន ធ្វើការពីផ្ទះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ខណៈភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករ នឹងធ្លាក់ ទូទាំងរាជធានីចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ។

អ្នកបើកបរយានយន្ត បានជួបប្រទះនឹងការកកស្ទះយ៉ាងយូរកាលពីថ្ងៃចន្ទ នៅពេលភ្លៀងធ្លាក់ ពេលរសៀល បានបណ្តាលឲ្យមានទឹកជំនន់ រហូតដល់ពេលល្ងាច។
អភិបាលរងក្រុងបាងកក លោកស្រី Tavida Kamolvej បាននិយាយថា “ហេតុនេះហើយ BMA បានស្នើឲ្យបុគ្គលិកក្រុមហ៊ុនឯកជន ធ្វើការពីផ្ទះរហូតដល់ថ្ងៃសុក្រ។ សម្រាប់អ្នកដែលធ្វើការនៅនឹងកន្លែង និយោជកត្រូវបានស្នើសុំ អនុញ្ញាតឲ្យពួកគេចេញពីធ្វើការមុនម៉ោង ដើម្បីចៀសវាងការកកស្ទះ ក្នុងអំឡុងពេលមានស្ថានភាពមិនល្អ”។

លោកស្រី Tavida បានទទួលស្គាល់ថា ការរំដោះទឹកមានភាពយឺតយ៉ាវ ទោះបីជាតំបន់លិចទឹកភាគច្រើននៅក្នុងទីក្រុង ត្រូវបានសម្អាតកាលពីថ្ងៃអង្គារក៏ដោយ។
យោងតាមនាយកដ្ឋានឧតុនិយមថៃ, ភ្លៀងធ្លាក់នៅតំបន់ខាងលើនៃភាគខាងជើង និងឦសាននឹងថមថយនៅត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ ថ្វីបើតំបន់កណ្តាល បូព៌ា ភាគខាងត្បូង និងទីក្រុងបាងកក និងខេត្តជុំវិញ ប្រហែលជានៅតែជួបប្រទះភ្លៀងធ្លាក់ខ្លាំងក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ប្រកាសបើកទំនប់ និងព្រមានហានិភ័យគ្រោះទឹកជំនន់ចំពោះខេត្តចំនួន៥ រួមទាំងទីក្រុង បាងកក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


