ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសបើកទំនប់ និងព្រមានហានិភ័យគ្រោះទឹកជំនន់ចំពោះខេត្តចំនួន៥ រួមទាំងទីក្រុង បាងកក (មានវីដេអូ)
នាយកដ្ឋានធារាសាស្ត្រថៃ (RID) បានព្រមានខេត្តនៅតាមដងទន្លេ ចៅប្រាយ៉ា ឲ្យត្រៀមខ្លួនចំពោះហានិភ័យដ៏ខ្ពស់នៃគ្រោះទឹកជំនន់ ដោយសារទំនប់ ចៅប្រាយ៉ា ក្នុងខេត្ត Chai Nat នឹងបើកបង្ហូរទឹកចេញ ដើម្បីទប់ស្កាត់កុំឲ្យលើសចំណុះ។

លោក Thawisak Thanadechophon អគ្គនាយករងនៃ RID បាននិយាយកាលពីថ្ងៃអង្គារទី១៣ខែកញ្ញាថា ខេត្តដែលពាក់ព័ន្ធរួមមាន Sukhothai, Ayutthaya, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុង បាងកក។
លោកនិយាយថា ខណៈការព្យាករថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនឹងចាប់ផ្តើមនៅថ្ងៃនេះ ហើយបន្តដល់ថ្ងៃអាទិត្យនៅស្ទើរតែគ្រប់ផ្នែកនៃប្រទេស បរិមាណទឹកដែលហូរចូលទៅក្នុងទន្លេសំខាន់ៗ និងទំនប់នៅប្រទេសថៃខាងលើ ត្រូវបានរំពឹងថានឹងកើនឡើង។

លោកបន្តថា ចាប់ពីថ្ងៃស្អែកទៅ ទំនប់ ចៅប្រាយ៉ា ចាំបាច់ត្រូវបង្កើនអត្រាបញ្ចេញទឹកពី ១៨០០ ម៉ែត្រគូបក្នុងមួយវិនាទីពីអត្រាបច្ចុប្បន្ន ដល់ ២០០០ ម៉ែត្រគូបក្នុងមួយវិនាទី។
លោកបន្តថា ជាលទ្ធផល កម្រិតទឹកនៅចុងទន្លេ ចៅប្រាយ៉ា ត្រូវបានគេរំពឹងថានឹងកើនឡើងចន្លោះពី ៤០ ទៅ ៦០ សង់ទីម៉ែត្រ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ បាងកក ដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតដើម្បីរំដោះទឹកចេញពីទីក្រុង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


