ព័ត៌មានអន្ដរជាតិ
អាមេរិក ថ្កោលទោសការបាញ់មីស៊ីលរបស់រុស្ស៊ី ហើយប្តេជ្ញា ផ្តល់ប្រព័ន្ធការពារដែនអាកាសទំនើបឲ្យ អ៊ុយក្រែន (មានវីដេអូ)
ប្រទេសរុស្ស៊ី ត្រូវបានថ្កោលទោសយ៉ាងខ្លាំងបន្ទាប់ពីការទម្លាក់គ្រាប់បែកលើទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងការបាញ់មីស៊ីលលើកណ្តាលទីក្រុង កៀវ ជាលើកដំបូង ផងដែរ។

សហរដ្ឋអាមេរិកនិយាយថា ការវាយប្រហារដ៏ឃោរឃៅនេះ បានវាយចំគោលដៅមិនមែនយោធា ហើយប្តេជ្ញាថានឹងបន្តផ្តល់ជំនួយយោធា រួមទាំងប្រព័ន្ធការពារដែនអាកាសទំនើបៗផងដែរ។
យោងតាមលោកប្រធានាធិបតី ចូ បៃដិន, ការវាយប្រហារនេះបានបង្ហាញពី “ភាពឃោរឃៅបំផុតនៃសង្រ្គាមខុសច្បាប់របស់លោក ពូទីន”។

ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា លោកមានការភ្ញាក់ផ្អើលជាខ្លាំង។ លោកបានហៅការវាយប្រហារនេះថាជា ការរីកធំនៃសង្រ្គាម ដែលមិនអាចទទួលយកបាន ហើយជនស៊ីវិលជាអ្នករងគ្រោះ។

ទោះបីជាយ៉ាងណាក៏ដោយ តាមការបញ្ជាក់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន, ការវាយប្រហារនេះ គឺដើម្បីសងសឹកចំពោះការផ្ទុះកាលពីថ្ងៃសៅរ៍លើស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់ប្រទេសរុស្ស៊ីទៅកាន់តំបន់គ្រីមៀ។

អំពើហិង្សាដ៏សាហាវនៅទូទាំងប្រទេសអ៊ុយក្រែន រួមមានការវាយប្រហារទៅលើទីក្រុង Lviv, Kharkiv, Dnipro និង Zaporizhzhia។ ក្រុមមន្ត្រីនិយាយថា មនុស្សចំនួន១៤នាក់បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស។
នៅទីក្រុង កៀវ, តំបន់ដែលរងការវាយប្រហាររួមមាន ឧទ្យាន Taras Shevchenko, អគារសាកលវិទ្យាល័យ និងសួនកុមារ។

ស្របពេលជាមួយគ្នានោះ សហភាពអឺរ៉ុបនិយាយថា ឧក្រិដ្ឋកម្មសង្រ្គាមត្រូវបានប្រព្រឹត្ត ខណៈប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អះអាងថា រុស្ស៊ីត្រូវទទួលខុសត្រូវសម្រាប់អំពើភេរវកម្ម និងភាពឃោរឃៅ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្ថានទូត អាមេរិក ប្រចាំ អ៊ុយក្រែន ជំរុញ ពលរដ្ឋ របស់ខ្លួន ឲ្យ ចាក ចេញ ពី ប្រទេសនេះ ជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


