ព័ត៌មានជាតិ
ស្ថានទូតអាមេរិកប្រចាំអ៊ុយក្រែន ជំរុញពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពីប្រទេសនេះ ជាបន្ទាន់
នៅថ្ងៃចន្ទទី១០ខែកញ្ញា ស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែន បានជំរុញឲ្យពលរដ្ឋរបស់ខ្លួន ត្រូវចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ដោយមធ្យោបាយធ្វើដំណើរតាមផ្លូវគោក នៅពេលណាមានសុវត្ថិភាព។

សេចក្តីថ្លែងការណ៍របស់ស្ថានទូត បានឲ្យដឹងថា “ការវាយប្រហារជាបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន បានបង្កការគំរាមកំហែងដោយផ្ទាល់ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ស្ថានទូតសូមជំរុញឲ្យពលរដ្ឋអាមេរិក ជ្រកកោននៅកន្លែងសុវត្ថិភាព ហើយចាកចេញពីប្រទេសអ៊ុយក្រែនឥឡូវនេះ ដោយប្រើជម្រើសមធ្យោបាយធ្វើដំណើរតាមផ្លូវគោកឯកជន ពេលមានសុវត្ថិភាព”។
គួរបញ្ជាក់ថា ទីក្រុងជាច្រើនរបស់អ៊ុយក្រែន បានរងការវាយប្រហារនៅថ្ងៃនេះដោយកងកម្លាំងរុស្ស៊ី ដោយចាប់ផ្តើមដំបូងក្នុងទីក្រុង កៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Euro Weekly News
ចុចអាន៖ ទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន កំពុងរងការវាយប្រហារដោយមីស៊ីល យ៉ាងសន្ធឹក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


