ព័ត៌មានអន្ដរជាតិ
វៀតណាម ជួបព្យុះមួយទៀត ខណៈថៃ ក៏រងឥទ្ធិពល
ប្រព័ន្ធសម្ពាធទាបមួយ បានប្រែក្លាយទៅជាព្យុះ ដែលកំពុងធ្វើដំណើរចេញពីទីក្រុង Da Nang ឆ្ពោះទៅកាន់ខេត្ត Quang Ngai នៃប្រទេសវៀតណាម។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយម បានឲ្យដឹងថា ក្នុងនាមជាព្យុះទី៥ ដែលកកើតនៅសមុទ្រខាងកើតក្នុងឆ្នាំនេះ, ព្យុះនេះស្ថិតនៅចម្ងាយ៣៥០គីឡូម៉ែត្រ ពីទីក្រុង Da Nang នៅម៉ោង១រសៀល ជាមួយកម្លាំងខ្យល់អតិបរមា ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។
ត្រឹមម៉ោង៧ព្រឹកថ្ងៃអាទិត្យ ព្យុះនេះត្រូវបានគេព្យាករថា នឹងថមថយឥទ្ធិពលលើឆ្នេរសមុទ្រពី Da Nang និងខេត្ត Quang Ngai ហើយមានខ្យល់បក់ក្នុងល្បឿន ៣៩ ទៅ ៦១គីឡូម៉ែត្រក្នុងមួយម៉ោង។

ភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រកម្ពស់ដល់ទៅប្រាំមួយម៉ែត្រ ត្រូវបានព្យាករនៅតាមតំបន់ឆ្នេរដ៏ពេញនិយម។
ព្យុះនេះ ក៏ជះឥទ្ធិពលដល់ប្រទេសថៃផងដែរ ដោយភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងកើតមាននៅភាគឦសានចាប់ពីថ្ងៃសុក្រនេះទៅ។

លោក Chomparee Chompurat អគ្គនាយកនៃនាយកដ្ឋានឧតុនិយមថៃ បាននិយាយថា ចំហាយរបស់ព្យុះនេះ នឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តភាគឦសានដូចជា Amnat Charoen, Buri Ram, Chaiyaphum, Kalasin, Khon Kaen, Maha Sarakham, Mukdahan, Roi Et, Si Saket, Surin, Ubon Ratchathani និង Yasothon ចាប់ពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍។
ប្រជាពលរដ្ឋក្នុងខេត្តទាំងនេះ ត្រូវបានព្រមានឲ្យត្រៀមលក្ខណៈសម្រាប់ជំនន់ទឹកភ្លៀង និងទឹកហូរចុះពីលើភ្នំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express, Bangkok Post
ចុចអាន៖ ព្យុះ ណូរុ ឆក់យកជីវិតមនុស្សនៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


