ព័ត៌មានអន្ដរជាតិ
ព្យុះ ណូរុ ឆក់យកជីវិតមនុស្សនៅ ថៃ (មានវីដេអូ)
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បាននិយាយថា ព្យុះត្រូពិក ណូរុ បានធ្វើឲ្យខេត្តភាគឦសានចំនួន៤ត្រូវលិចលង់ ដោយមានមនុស្សម្នាក់ស្លាប់ និង២នាក់ផ្សេងទៀត រងរបួស។

ព្យុះនេះបានបង្កឲ្យមានការប្រកាសអាសន្នក្នុងខេត្តចំនួន ១៧ នៅភាគខាងជើង ឦសាន និងវាលទំនាបកណ្តាល ដែលសុទ្ធតែប្រឈមនឹងហានិភ័យនៃទឹកជំនន់ធ្ងន់ធ្ងរនារយៈពេលប៉ុន្មានថ្ងៃខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋាន បានឲ្យដឹងថា ចាប់ពីយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ភាគច្រើននៃខេត្ត Amnat Charoen, Si Saket, Yasothon និង Ubon Ratchathani បានជួបប្រទះនូវជំនន់ទឹកភ្លៀង និងផ្គររន្ទះឥតឈប់ឈរ។

នាយកដ្ឋានបន្តថា ផ្លូវសំខាន់ៗជាច្រើននៅក្នុងខេត្តទាំងនេះ ត្រូវបានទឹកជន់លិច មិនអាចឆ្លងកាត់បាន។ ខ្យល់បក់បោកខ្លាំងបានផ្តួលរំលំដើមឈើនៅតាមផ្លូវ និងបង្កការកកស្ទះដល់ផ្លូវដឹកជញ្ជូនសាធារណៈនៅក្នុងស្រុកចំនួន ៥ទូទាំងខេត្តចំនួន៤។
ក្នុងខេត្ត Si Saket មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួស នៅពេលដើមឈើដ៏ធំមួយបានបាក់សង្កត់លើរថយន្តដែលពួកគាត់កំពុងធ្វើដំណើរ។

ខេត្ត Ubon Ratchathani បានកត់ត្រាកម្រិតទឹកភ្លៀងធ្លាក់លើសពី ១០០ មិល្លីម៉ែត្រ ចាប់ពីយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ នៅគ្រប់ស្រុកទាំងអស់ ខណៈកម្រិតទឹកនៅក្នុងទន្លេ Mun នឹងកើនឡើងពីមួយទៅពីរម៉ែត្រ។
គ្រួសារសរុប ១៥១៨ ក្នុងសហគមន៍ចំនួន ៤៦ ក្នុងខេត្តភាគឦសាន ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចទៅហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វៀតណាម បញ្ចេញតួលេខជនរងគ្រោះ និងទំហំនៃការខូចខាតដែលបង្កឡើងដោយព្យុះ ណូរុ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


