ព័ត៌មានអន្ដរជាតិ
សូមប្រុងប្រយ័ត្ន! វីរុសបម្លែងខ្លួនប្រភេទថ្មីមកដល់ប្រទេសជិតខាងកម្ពុជាហើយ
ស្ត្រីជនជាតិវៀតណាមម្នាក់ដែលវិលត្រឡប់មកពីប្រទេសអង់គ្លេសត្រូវបានគេរកឃើញថា មានផ្ទុកវីរុសបម្លែងខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំងជាងវីរុសកូរ៉ូណា។
នាងស្ថិតក្នុងចំណោមអ្នកដំណើរចំនួន៣០៥នាក់ដែលវិលត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើរ VN50 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលបានចុះចតនៅទីក្រុង Can Tho កាលពីថ្ងៃទី២២ខែធ្នូ។

នៅពេលមកដល់ ពួកគេត្រូវបានបញ្ជូនទៅកន្លែងធ្វើចត្តាឡីស័កក្នុងទីក្រុង Can Tho, ខេត្ត Vinh Long និង Tra Vinh និងទីក្រុងហូជីមិញ។
នៅពេលធ្វើតេស្តពីរថ្ងៃក្រោយ ពួកគេ៦នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ដោយក្នុងនោះមាន៤នាក់នៅ Vinh Long និង២នាក់នៅ Tra Vinh។

សំណាកអ្នកឆ្លងរោគដែលត្រូវបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រហូជីមិញបានបញ្ជាក់ថា អ្នកជំងឺម្នាក់ដែលជាស្ត្រីអាយុ៤៤ឆ្នាំបានឆ្លងវីរុស SARS-CoV-2 VOC 202012/01 ដែលមេរោគនេះត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសហើយឆ្លងខ្លាំងជាងកូវីដរហូតដល់ទៅ៧០ភាគរយឯណោះ។
គួរបញ្ជាក់ថា មានប្រទេសចំនួន៣៣ហើយដែលបានរាយការណ៍ រកឃើញវីរុសបម្លែងខ្លួនប្រភេទថ្មីចាប់តាំងពីចក្រភពអង់គ្លេសបានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី៨ខែធ្នូ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Explorer
ចុចអាន៖ តៃវ៉ាន់បន្ថែមការទិញវ៉ាក់សាំងកូវីដ ក្រោយរកឃើញករណីឆ្លងវីរុសបម្លែងខ្លួនប្រភេទថ្មី
ចុចអាន៖ វៀតណាម ត្រៀមផលិតវ៉ាក់សាំងកូវីដបើការសាកល្បងលើមនុស្សទទួលជោគជ័យ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


