ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមផលិតវ៉ាក់សាំងកូវីដបើការសាកល្បងលើមនុស្សទទួលជោគជ័យ
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ វ៉ាក់សាំងការពារជំងឺកូវីដ១៩ផលិតនៅប្រទេសវៀតណាមឈ្មោះ Nanocovax ដែលបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាឱសថ Nanogen (JSC) មានមូលដ្ឋាននៅទីក្រុងហូជីមិញបានចូលដល់ដំណាក់កាលទីមួយហើយក្នុងចំណោមដំណាក់កាលទាំង៣នៃការសាកល្បងលើមនុស្ស។

សាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមដែលទទួលបន្ទុកធ្វើតេស្ត នឹងចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តនៅប៉ុន្មានថ្ងៃខាងមុខនេះហើយវ៉ាក់សាំងដំបូងបំផុតនឹងត្រូវគេចាក់នៅថ្ងៃទី១៧ខែធ្នូ។
ដំណាក់កាលដំបូងនៃការសាកល្បងលើមនុស្សក្នុងគោលបំណងវាយតម្លៃអំពីសុវត្ថិភាពនៃវ៉ាក់សាំងនេះនឹងតម្រូវឲ្យមានការចូលរួមពីមនុស្សដែលមានសុខភាពល្អអាយុចន្លោះ១៨ទៅ៥០ឆ្នាំចំនួន៦០នាក់។ ពួកគេនឹងត្រូវចែកចេញជា៣ក្រុមដោយមួយក្រុមមានគ្នា២០នាក់។
ក្រុមទីមួយនឹងត្រូវគេចាក់វ៉ាក់សាំងចំណុះ២៥មីក្រូក្រាម ទីពីរ៥០មីក្រូក្រាមនិងទីបី៧៥មីក្រូក្រាម។

អ្នកស្ម័គ្រចិត្តទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងចូលសាច់ដុំចំនួន២ដងដោយមានរយៈពេល២៨ថ្ងៃពីគ្នា។
ការសាកល្បងដំណាក់កាលទី២ដែលមានគោលបំណងវាយតម្លៃប្រព័ន្ធភាពស៊ាំរបស់វ៉ាក់សាំង Nanocovax ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែមេសាឆ្នាំ២០២១ដោយមានអ្នកស្ម័គ្រចិត្តចូលរួមយ៉ាងតិច៤០០នាក់អាយុចន្លោះពី១២ទៅ៧៥ឆ្នាំ។

ដំណាក់កាលចុងក្រោយនឹងចាប់ផ្តើមនៅខែសីហាហើយត្រូវការអ្នកស្ម័គ្រចិត្តយ៉ាងតិច១,៥០០នាក់ដែលមានអាយុពី១២ទៅ៧៥ឆ្នាំដូចគ្នា។
ប្រសិនបើការធ្វើតេស្តប្រព្រឹត្តទៅដូចការគ្រោងទុកមែននោះ វ៉ាក់សាំងនេះនឹងត្រូវបានផលិតហើយដាក់ឲ្យប្រើប្រាស់សម្រាប់ប្រជាជនក្នុងតំបន់នៅចុងឆ្នាំ២០២១ឬដើមឆ្នាំ២០២២៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាម នឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដលើមនុស្សនៅសប្តាហ៍ក្រោយ
ចុចអាន៖ នាយករដ្ឋមន្រ្តី វៀតណាម បញ្ជាឲ្យដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះអ្នកបំពានច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


