Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូនអង់តែនទំនាក់ទំនងផ្កាយរណបទៅ អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងផ្តល់អង់តែនទំនាក់ទំនងផ្កាយរណបចំនួន ៤ ទៅកាន់ប្រទេសអ៊ុយក្រែន ជាផ្នែកនៃជំនួយសន្តិសុខថ្មីចំនួន ២៧៥ លានដុល្លារដែលមានគោលបំណងជំរុញការវាយលុករបស់ទីក្រុងកៀវប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលកំពុងកាន់កាប់ប្រទេសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បាននិយាយថា អង់តែន SATCOM មិនមែនជាឧបករណ៍ទទួលសញ្ញាផ្កាយរណប Starlink ទេ ហើយកំពុងត្រូវបានយកចេញពីភាគហ៊ុនអាមេរិក ។ ឧបករណ៍ទាំងនេះនឹងផ្តល់សមត្ថភាពទំនាក់ទំនងបន្ថែមដល់ប្រជាជនអ៊ុយក្រែននៅពេលដ៏សំខាន់ ប៉ុន្តែគឺដាច់ដោយឡែកពីអ្វីដែល Starlink ផ្តល់ឲ្យ” ។

លោកស្រី Singh បានបន្ថែមថា “ពួកគេមិនមានបំណងប្រើអង់តែន SATCOM ដើម្បីបម្រើការជំនួសសេវាកម្មដូចជា Starlink នោះទេ ។ ឧបករណ៍ទាំងនេះគឺជួយបង្កើនកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងនៅលើសមរភូមិនៅអ៊ុយក្រែន” ។

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃទី ១៤ ខែតុលាថា អាមេរិកបានភ្ជាប់ឧបករណ៍ទំនាក់ទំនងជាមួយក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលដំណើរការសេវាកម្មអ៊ីនធឺណិត Starlink ដើម្បីធានាការបន្តប្រើប្រាស់អ៊ីនធឺណិតសម្រាប់អ៊ុយក្រែន ។

ស្ថានីយអ៊ីនធឺណិតផ្កាយរណប Starlink មានសារៈសំខាន់ចំពោះជោគជ័យក្នុងសមរភូមិប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ដែលអនុញ្ញាតឲ្យយោធារបស់ប្រទេសនេះ អាចទំនាក់ទំនងបានយ៉ាងឆាប់រហ័សនៅលើសមរភូមិ ។

គួរបញ្ជាក់ថា ការប្រគល់អង់តែនផ្កាយរណបនេះ គឺជាផ្នែកមួយនៃការផ្តល់ឧបករណ៍ទី ២៤ ទៅកាន់ប្រទេសអ៊ុយក្រែនពីស្តុករបស់សហរដ្ឋអាមេរិក បន្ទាប់ពីការផ្ដល់គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុកកែតបាញ់កាំភ្លើងធំចល័តខ្ពស់ (HIMARS) និងសម្ភារៈផ្សេងៗទៀតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុដែល អាមេរិក និងអង្គការណាតូ ក្លាយជាភាគីជម្លោះនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម