Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុងមូស្គូ ថា គោលដៅរបស់អាមេរិក គឺបំផ្លាញ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃអង្គារទី១៥ខែវិច្ឆិកា លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបានព្រមានថា សហរដ្ឋអាមេរិកចង់ធ្វើឲ្យរុស្ស៊ីចុះខ្សោយ ហើយកំពុងប្រើប្រាស់អ៊ុយក្រែនជា “ឧបករណ៍បុកទម្លាយ” ដើម្បីសម្រេចបាននូវគោលដៅនោះ។

(រាប់ពីឆ្វេងទៅស្តាំ) រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin, ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនប្រកាសថា រុស្ស៊ីជាប្រភពនៃអស្ថិរភាពនោះ អាមេរិកក៏ជំរុញឲ្យមានសម្ព័ន្ធភាពប្រឆាំងរុស្ស៊ី បង្កើនកម្លាំងយោធា ពង្រាយកងកម្លាំងណាតូនៅតាមព្រំដែនរុស្ស៊ីផងដែរ។ នេះបើតាមសម្តីលោក Nikolay Patrushev ក្នុងកិច្ចប្រជុំស្តីពីសន្តិសុខក្នុងស្រុករបស់រុស្ស៊ីនៅទីក្រុង Bryansk។

លោក Patrushev បន្ថែមថា “របបអាយ៉ងក្រុងកៀវ ដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ គាំទ្រដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត ត្រូវបានគេប្រើប្រាស់ជាឧបករណ៍បុកទម្លាយប្រឆាំងនឹងរុស្ស៊ី។ គោលដៅរបស់សហរដ្ឋអាមេរិក គឺធ្វើឲ្យរុស្ស៊ីចុះខ្សោយ បំបែកបំបាក់ និងចុងក្រោយបំផ្លាញជាតិរបស់យើងតែម្តង”។

លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក Nikolay Patrushev

មន្ត្រីដដែលបានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចបាននូវគោលដៅអាត្មានិយមរបស់ខ្លួន ហើយកំពុងជំរុញពិភពលោកឲ្យឆ្ពោះទៅរកសង្រ្គាមជាសកល តាមរយៈគោលនយោបាយដែលដាក់ប្រទេសដទៃប្រឆាំងនឹងគ្នាទៅវិញទៅមក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ចង់ជួយរុស្ស៊ី កសាង “ពិភពលោកពហុប៉ូល”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម