ព័ត៌មានអន្ដរជាតិ
អង់គ្លេសព្រមានថា សព្វាវុធដែលបញ្ជូនទៅអ៊ុយក្រែន អាចធ្លាក់ដល់ដៃក្រុមភេរវករ
អគ្គនាយកដ្ឋានឧក្រិដ្ឋកម្មជាតិ (NCA) របស់ចក្រភពអង់គ្លេស លោក Graeme Biggar បានប្រាប់កាសែត Sunday Times ថា សព្វាវុធរបស់លោកខាងលិច អាចត្រូវបានជួញដូរចេញពីប្រទេសអ៊ុយក្រែន និងធ្លាក់ទៅក្នុងដៃឧក្រិដ្ឋជន និងភេរវករ។

មុននេះ ទីក្រុងមូស្គូក៏បានប៉ាន់ប្រមាណផងដែរថា សព្វាវុធមានតម្លៃដល់ទៅ ១ ពាន់លានដុល្លារ ត្រូវបានបញ្ជូនចេញពីប្រទេសអ៊ុយក្រែនជារៀងរាល់ខែ។
លោក Biggar បាននិយាយកាលពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកាថា “ដូចទៅនឹងជម្លោះផ្សេងទៀតដែរ នៅពេលដែលអាវុធត្រូវបញ្ជូនចូល វានឹងមានហានិភ័យបកទៅវិញ។ នៅចុងបញ្ចប់នៃជម្លោះ មានអាវុធដែលធ្លាក់ចូលទៅក្នុងដៃឧក្រិដ្ឋជន ឬភេរវករ”។

យោងតាមលោក Biggar ដែលចូលកាន់តំណែងជាប្រធាន NCA កាលពីខែសីហា, ប៉ូលិសនៅចក្រភពអង់គ្លេស និងអឺរ៉ុបកំពុងឃ្លាំមើលកាំភ្លើងខ្លី កាំភ្លើងយន្ត និងគ្រាប់បែកដៃ ដែលបង្ហាញនៅតាមដងផ្លូវ។
ទោះបីជាទទួលបានការធានាពីមេប៉ូលិសជាតិអ៊ុយក្រែនថា អាវុធរបស់លោកខាងលិចមិនធ្លាយទៅដល់ណាក៏ដោយ ប៉ុន្តែលោកនិយាយថា ទីភ្នាក់ងារ Europol និងភ្នាក់ងារអនុវត្តច្បាប់អឺរ៉ុបផ្សេងទៀត កំពុងពិនិត្យរឿងនេះ។

ប្រទេសលោកខាងលិចធ្លាប់ទទួលស្គាល់ថា ពួកគេមិនអាចតាមដានការដឹកជញ្ជូនអាវុធបានទេ នៅពេលសព្វាវុធរបស់ពួកគេចូលក្នុងប្រទេសនេះ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងកាលពីខែមុនថា អាវុធមានតម្លៃរហូតដល់ ១ពាន់លានដុល្លារ ត្រូវបានចែកចាយពីអ៊ុយក្រែនទៅកាន់ក្រុមឧក្រិដ្ឋជន និងភេរវករ នៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ជារៀងរាល់ខែ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន ថា ខ្លួនអាច ដណ្តើម យកតំបន់ Crimea នៅ ខែ ក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


