ព័ត៌មានអន្ដរជាតិ
ប្អូនស្រីលោក គីម ជុងអ៊ុន ថ្កោលទោសកិច្ចប្រជុំ UNSC លើការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានថ្កោលទោសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានរិះគន់ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយរបស់ទីក្រុងព្យុងយ៉ាងកាលពីពេលថ្មីៗនេះ ។
លោកស្រី គីម យូជុង បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ បន្ទាប់ពីសមាជិកក្រុមប្រឹក្សាបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធនឹងការបាញ់មីស៊ីល ICBM របស់កូរ៉េខាងជើងកាលពីថ្ងៃមុនថា សមាជិកក្រុមប្រឹក្សាមួយចំនួនបានចេញសេចក្តីថ្លែងការណ៍រួម ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ។
សហរដ្ឋអាមេរិក និងប្រទេសសមាជិកមួយចំនួនផ្សេងទៀត បានពិភាក្សាគ្នាអំពីរបៀបឆ្លើយតបទៅនឹងការបាញ់បង្ហោះមីស៊ីល Hwasong-17 របស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រ ហើយបានចាត់ទុកការបាញ់បង្ហោះនោះ ថាជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។
លោកស្រីបាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើង ថ្កោលទោសយ៉ាងដាច់អហង្ការ ហើយបានចាត់ថាជា “សកម្មភាពគឃ្លើន” និង “ញុះញង់នយោបាយធ្ងន់ធ្ងរ” ។ លោកស្រីបញ្ជាក់ថា ទង្វើទាំងនេះនឹងជំរុញឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េ ឈានដល់ដំណាក់កាលវិបត្តិថ្មីផងដែរ ។
ប្អូនស្រីលោក គីម បានសង្កត់ធ្ងន់ថា “យើងនឹងមិនអត់ឱនឲ្យនរណាម្នាក់ដែលបង្កាច់បង្ខូចការអនុវត្តសិទ្ធិការពារខ្លួនរបស់យើង ដើម្បីការពារសន្តិសុខប្រទេសជាតិនោះទេ ហើយយើងនឹងចាត់វិធានការប្រឆាំងដ៏តឹងតែងបំផុតរហូតដល់ទីបញ្ចប់” ។
ជាចុងក្រោយលោកស្រីបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវគោលនយោបាយប្រឆាំងកូរ៉េខាងជើងនោះ ទីក្រុងវ៉ាស៊ីនតោននឹងប្រឈមមុខនឹងវិបត្តិសន្តិសុខកាន់តែធ្ងន់ធ្ងរផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ក្រោយនាំកូនស្រីទៅមើលការបាញ់មីស៊ីលហើយ តើលោក គីម ជុងអ៊ុន មានកូនប៉ុន្មាននាក់?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


