Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក វាយប្រហារអាកាសទ្រង់ទ្រាយធំនៅស៊ីរី ដើម្បីសងសឹកចំពោះការស្លាប់ទាហានខ្លួន ២នាក់

បានផុស

នៅ

សហរដ្ឋអាមេរិក បានបើកការវាយប្រហារអាកាសទ្រង់ទ្រាយធំលើទីតាំងក្រុមរដ្ឋឥស្លាម (ISIS) ជាច្រើនកន្លែងនៅទូទាំងប្រទេសស៊ីរី ដើម្បីជាការសងសឹកចំពោះការដែលទាហានរបស់ខ្លួន ត្រូវបាញ់សម្លាប់កាលពីសប្តាហ៍មុន។

យន្តហោះចម្បាំងអាមេរិក (រូបថត៖ EPA)

តាមការផ្សាយរបស់ BBC, រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានហៅប្រតិបត្តិការនេះថា «HAWKEYE STRIKE» ដោយវាយប្រហារនៅរាត្រីថ្ងៃសុក្រទី១៩ខែធ្នូឆ្នាំ២០២៥ កំណត់គោលដៅលើសកម្មប្រយុទ្ធ ISIS, សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងឃ្លាំងអាវុធ»។

លោក Hegseth និយាយថា៖ «នេះមិនមែនជាការចាប់ផ្តើមនៃសង្រ្គាមទេ តែវាគឺជាការប្រកាសអំពីការសងសឹក។ ថ្ងៃនេះ យើងតាមប្រមាញ់និងសម្លាប់សត្រូវរបស់យើង ដោយសម្លាប់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយយើងនឹងបន្តធ្វើបែបនេះទៀត»។

រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth (រូបថត៖ Reuters)

ទោះបីជាយ៉ាងណា មិនមានការបញ្ជាក់ពីតួលេខមនុស្សស្លាប់ឬទំហំនៃការបំផ្លិចបំផ្លាញកម្រិតណានោះទេ។

វាគឺជាការសងសឹកចំពោះទាហានអាមេរិក២នាក់ដែលត្រូវគេសម្លាប់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅទីក្រុង Palmyra ភាគកណ្តាល ប៉ុន្តែគ្មានក្រុមណាចេញមុខទទួលខុសត្រូវឡើយ។

មន្ទីរបញ្ចកោណ (រូបថត៖ Reuters)

សូមជម្រាបថា កាលពីឆ្នាំ២០១៩ សម្ព័ន្ធមិត្តនៃក្រុមអ្នកប្រយុទ្ធស៊ីរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានប្រកាសថា ក្រុមរដ្ឋឥស្លាម បានបាត់បង់ទឹកដីចុងក្រោយដែលខ្លួនធ្លាប់គ្រប់គ្រងនៅក្នុងប្រទេសស៊ីរី ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមជីហាដមួយនេះនៅតែបន្តធ្វើការវាយប្រហារនៅឡើយ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, ក្រុមនេះនៅតែមានសកម្មប្រយុទ្ធចន្លោះ ៥ ០០០ ទៅ ៧ ០០០ នាក់ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម