ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងខ្ពស់បំផុតនៅ ឥណ្ឌូណេស៊ី អាចបង្កឲ្យមានរលកយក្សស៊ូណាមិ
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ភ្នំភ្លើងខ្ពស់បំផុតមួយបានផ្ទុះឡើងនៅកោះ Java ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃអាទិត្យនេះ ខណៈការគំរាមកំហែងពីរលកយក្សស៊ូណាមិកំពុងត្រូវបានតាមដានយ៉ាងដិតដល់ផងដែរ ។
បច្ចុប្បន្ន ទីភ្នាក់ងារនេះក៏កំពុងពិនិត្យមើលលទ្ធភាពនៃការផ្ទុះបន្ថែមទៀតរបស់ភ្នំភ្លើង Semeru ជាពិសេសគឺការបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលអាចវាយប្រហារផ្នែកណាមួយនៃប្រទេសជប៉ុន បន្ទាប់ពីវាក៏បានព្រួសផេះ និងភក់ចេញមកផងដែរ ។
ទន្ទឹមនោះ ប្រសិនបើរលកយក្សស៊ូណាមិមកដល់ប្រទេសជប៉ុនមែននោះ វាអាចវាយប្រហារតំបន់ឆ្នេរនៃកោះនានាក្នុងខេត្តអូគីណាវ៉ា បន្ទាប់ពីឥណ្ឌូណេស៊ីបានបង្កើនការប្រកាសអាសន្នដល់កម្រិតទី ៤ ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន ។
ស្របពេលជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងជម្លៀសនៅជុំវិញភ្នំភ្លើងនៅក្នុងខេត្ត East Java កំពុងតែដំណើរការយ៉ាងល្អ បន្ទាប់ពីការផ្ទុះភ្នំភ្លើងមួយបានលេបត្របាក់ផ្ទះសម្បែង និងរថយន្តរាប់ពាន់គ្រឿង ខណៈមនុស្សជិត ១០,០០០ នាក់កំពុងស្វែងរកទីជម្រក ក្រោយពេលដែលអាជ្ញាធរបានព្រមានដល់អ្នកស្រុកឲ្យនៅឆ្ងាយពីភ្នំភ្លើងចម្ងាយ ១៣ គីឡូម៉ែត្រ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ឆ្លងចរន្តអគ្គិសនីផ្ទុះឆេះដើមណូអែលក្នុងផ្សារទំនើបនៅ ថៃ ផ្អើលមនុស្សរត់ព្រោងព្រាត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


