ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រាប់ច្បាស់ៗពីមូលហេតុលោកខាងលិចមិនដកទណ្ឌកម្មប្រឆាំង រុស្ស៊ី
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅក្នុងអត្ថបទមួយដែលចុះផ្សាយលើទស្សនាវដ្ដី Foreign Affairs ថា ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៊ី នឹងមិនត្រូវបានដកចេញនោះទេ ប្រសិនបើរុស្ស៊ីកំណត់លក្ខខណ្ឌរបស់ខ្លួនលើដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ។

លោក Scholz បាននិយាយថា “វាច្បាស់តាំងពីដើមដំបូងនៃសង្រ្គាមមកម្ល៉េះថា ទណ្ឌកម្មទាំងនេះនឹងត្រូវដាក់ក្នុងរយៈពេលយូរ ដោយសារប្រសិទ្ធភាពវាយប្រហាររបស់រុស្ស៊ីកើនឡើងរាល់សប្តាហ៍ដែលកន្លងផុតទៅ ។ ទីក្រុងមូស្គូត្រូវយល់ថា មិនមានទណ្ឌកម្មណាមួយនឹងត្រូវបានដកចេញទេ ប្រសិនបើរុស្ស៊ីព្យាយាមកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព” ។
អធិការបតីអាល្លឺម៉ង់រូបនេះបញ្ជាក់ទៀតថា នៅក្នុងការសម្របសម្រួលជាមួយដៃគូរបស់ខ្លួន, ប្រទេសអាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានដល់ការរៀបចំរក្សាសន្តិសុខរបស់អ៊ុយក្រែន ដែលជាផ្នែកនៃដំណោះស្រាយសន្តិភាព ក្រោយសង្គ្រាមដ៏មានសក្តានុពល” ។ លោកអះអាងថា ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន រុស្ស៊ីត្រូវតែដកទ័ពចេញជាដាច់ខាត ។

លោក Scholz សង្កត់ធ្ងន់ថា សាររបស់យើងទៅកាន់ទីក្រុងមូស្គូគឺច្បាស់ណាស់ថា យើងប្តេជ្ញាការពារគ្រប់មីលីម៉ែត្រនៃទឹកដីអង្គការណាតូប្រឆាំងនឹងការឈ្លានពានដែលអាចកើតមាន ។ យើងនឹងគោរពការសន្យារបស់ណាតូដែលថា ការវាយប្រហារលើសម្ព័ន្ធមិត្តណាមួយនឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងមូល ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក ពូទីន ប្រាប់ទំហំទឹកប្រាក់ពីការលក់អាវុធទៅទីផ្សារពិភពលោកក្នុងឆ្នាំ ២០២២ នេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


