ព័ត៌មានអន្ដរជាតិ
អាមេរិក និងអឺរ៉ុប ប្រកាសបាត់ដានលុយ ២០០ ពាន់លានដុល្លារពីការបង្កកទ្រព្យសម្បត្តិ រុស្ស៊ី
អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប កំពុងតែស្វែងរកមើលទីតាំងលុយជាង ២០០ ពាន់លានដុល្លារទៀតក្នុងចំណោមលុយ ៣០០ ពាន់លានដុល្លារនៃទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកកាលពីដើមឆ្នាំ ។

លោក Charles Lichfield អ្នកជំនាញហិរញ្ញវត្ថុជាន់ខ្ពស់នៅក្រុមប្រឹក្សាអាត្លង់ទិកបង្ហាញថា អាមេរិក និងសម្ព័ន្ធមិត្តមិនទាន់ដឹងច្បាស់ទេពីទ្រព្យសម្បត្តិដែលពួកគេបានបង្កក គឺនៅទីណានោះ ។
នៅខែមិថុនា រតនាគារអាមេរិកបានប្រកាសជោគជ័យជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដោយបានបង្កកទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីប្រមាណ ៣០០ ពាន់លានដុល្លារ បូករួមទាំងទ្រព្យសម្បត្តិចំនួន ៣០ ពាន់លានដុល្លាររបស់បុគ្គលដែលមានទណ្ឌកម្ម រួមទាំងមហាសេដ្ឋីរុស្ស៊ីផងដែរ ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអេស្តូនី អ្នកជំនាញហិរញ្ញវត្ថុ និងប្រព័ន្ធធានាគារកណ្តាលរបស់រុស្ស៊ីរូបនេះនិយាយថា ការពិត ប្រទេសលោកខាងលិច គឺរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីបានតែជិត ១០០ ពាន់លានដុល្លារប៉ុណ្ណោះ មិនមែន ៣០០ ពាន់លានដុល្លារដូចជាការចុះផ្សាយឡើយ ។
ចំពោះទ្រព្យសម្បតិ្តដែលត្រូវបង្កកនេះ លោក Lichfield ពន្យល់បន្ថែមថា ធនាគារបរទេសដែលមានកាតព្វកិច្ច គឺមិនអនុញ្ញតឲ្យផ្ទេរប្រាក់ដែលត្រូវបង្កកទៅឲ្យរុស្ស៊ីវិញនោះឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ធនាគារអាស៊ី និងអាហ្រ្វិកមួយចំនួនប្រហែលជាមិនមានចំណាប់អារម្មណ៍ចំពោះការឆ្លើយតបទៅនឹងសំណើសុំព័ត៌មានពីអាជ្ញាធរលោកខាងលិចទាក់ទងនឹងប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីនោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក៏បានស្នើបង្កើតរចនាសម្ព័ន្ធពិសេសមួយ ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរុស្ស៊ី និងវិនិយោគផ្សេងៗផងដែរ ។
ដោយឡែក នៅអាមេរិក សមាជិកសភាក៏បានស្នើច្បាប់អនុញ្ញាតការពារជាតិឆ្នាំ ២០២៣ ដើម្បីអនុញ្ញាតឲ្យផ្ទេរទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកទៅឲ្យអ៊ុយក្រែនផងដែរ ប៉ុន្តែសេចក្តីស្នើសុំនេះ គឺនៅមានភាពមិនច្បាស់លាស់នៅឡើយ ។
ជាមួយការផ្ទេរទ្រព្យរុស្ស៊ីទៅឲ្យអ៊ុយក្រែននេះ មន្ត្រីសហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទីក្រុងព្រុចសែល មិនអាចអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែននោះទេ ពីព្រោះប្លុកនេះប្រកាន់ខ្ជាប់នូវគោលការណ៍អភ័យឯកសិទ្ធិរបស់រដ្ឋ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


