ព័ត៌មានអន្ដរជាតិ
លោក ពូទីន ទទួលស្គាល់ថា រុស្ស៊ី ពិតជាបានវាយប្រហារលើទីតាំងថាមពល អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ថា ប្រទេសរបស់លោកពិតជាបានវាយប្រហារលើទីតាំងថាមពលរបស់អ៊ុយក្រែនប្រាកដមែន ដែលជាការសងសឹកចំពោះការវាយប្រហារទៅលើគោលដៅរបស់រុស្ស៊ី ។

លោក ពូទីន បាននិយាយទៅកាន់ទាហាននៅទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ ដោយសំដៅទៅលើការវាយប្រហារដោយមីស៊ីលម្តងហើយម្តងទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលដែលបានចាប់ផ្តើមនៅក្នុងខែតុលាថា កងកម្លាំងរុស្ស៊ីពិតជាបានអនុវត្តការវាយប្រហារទាំងនោះមែន ។
ប៉ុន្តែលោក ពូទីន បានសួរទៅវិញថា ការវាយប្រហាររបស់រុស្ស៊ីកើតឡើង ដោយសារអ្វី ហើយតើអ្នកណាដែលបើកការវាយប្រហារមុន ហើយអ្នកណាបានវាយប្រហារស្ពានគ្រីមៀរ និងរោងចក្រថាមពលរបស់រុស្ស៊ីនោះ ។

កាលពីខែតុលាការវាយប្រហារដោយការបំផ្ទុះមួយបានកើតឡើងលើស្ពានគ្រីមៀ បន្ទាប់តំបន់ភាគខាងត្បូងរបស់អ៊ុយក្រែនមួយនេះត្រូវបានដាក់បញ្ចូលជាឯកតោភាគីដោយរុស្ស៊ីក្នុងឆ្នាំ ២០១៤ ។
ទន្ទឹមនោះលោក ពូទីន មិនបាននិយាយអំពីការផ្ទុះនៅអាកាសយានដ្ឋានរុស្ស៊ីកាលពីថ្ងៃចន្ទនោះទេ ។ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីនឹងបន្តការលុកលុយរបស់ខ្លួន ដើម្បីគ្រប់គ្រងទាំងស្រុងលើតំបន់ចំនួន ៤ ដែលរុស្ស៊ីអះអាងថាបានដាក់បញ្ចូលរួចហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ពូទីន ប្រាប់ទំហំទឹកប្រាក់ពីការលក់អាវុធទៅទីផ្សារពិភពលោកក្នុងឆ្នាំ ២០២២ នេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


