ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បង្កើនការបង្រ្កាបគ្រិស្ទបរិស័ទ នៅក្នុងប្រទេស ដើម្បីប្រឆាំងការស៊ើបការណ៍សម្ងាត់
ទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ុយក្រែន ហៅកាត់ថា SBU បានបង្កើនការបង្រ្កាបសកម្មភាពថ្វាយបង្គំទៅលើក្រុមជំនុំព្រះវិហារគ្រិស្តសាសនានិកាយ អ័រតូដុក នៅតំបន់ Kharkov ភាគឦសាននៃប្រទេស កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ។

ប្រតិបត្តិការរបស់យោធាអ៊ុយក្រែន បានកំណត់គោលដៅទៅលើស្ថាប័នសាសនាចំនួន ១៤ បានកើតឡើងចំពេលដែលទីក្រុងកៀវបានបង្រ្កាបទៅលើវិហារអ័រតូដុក ជានិកាយដ៏ធំបំផុតនៅក្នុងប្រទេស ជុំវិញការជាប់ពាក់ព័ន្ធរបស់ខ្លួនទៅនឹងប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ពុំមានអ្នករងរបួសក្នុងហេតុការណ៍បង្ក្រាបនេះនោះទេ។

នាយក SBU នៅក្នុងតំបន់ Kharkov បានអះអាងថា សកម្មភាពវាយឆ្មក់របស់ខ្លួនបានធ្វើឡើង ដើម្បីប្រឆាំងនឹងការស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារដើម្បីការពារអធិបតេយ្យភាពរបស់អ៊ុយក្រែនពីរុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ អង់គ្លេស អ៊ីតាលី និងជប៉ុនសហការគ្នាផលិតយន្តហោះបំបាំងកាយប្រភេទថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


